ភ្ញៀវប្រចាំថ្ងៃ

លោក អ៊ូ ច័ន្ទរ័ត្ន៖ការបង្កើតគណបក្សនយោបាយថ្មីគឺជាជម្រើសចុងក្រោយបង្អស់

សំឡេង ១២:២០
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ។
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ។ © RFI

គម្រោង​ប្រកាស​ឈ្មោះគណបក្ស​នយោបាយ​ថ្មី​របស់​អតីត​មន្ត្រី​ជាន់​ខ្ពស់​គណបក្ស​សង្គ្រោះជាតិ​នៅក្រោយ​ថ្ងៃ៤​មករានេះ​ ត្រូវបានពន្យាពេល។ ពន្យាពេលដោយសារតែ គម្រោង​​មាតុភូមិ​និវត្តន៍​របស់​​លោកស្រី​ មួរ សុខហួរ​ ត្រូវបានពន្យាពេល​ដល់ថ្ងៃទី១៧មករាខាងមុខ។ នេះជាការអះអាងថា​របស់លោក អ៊ូ ច័ន្ទរ័ត្ន។ បើតាមអ្នកនយោបាយដែលទើបមានសិទ្ធិធ្វើ​នយោបាយឡើងវិញរូបនេះ ការ​​បង្កើតគណបក្សនយោបាយថ្មីគឺយ៉ាងយូ នៅត្រឹមដំណាច់ ខែមករា ឆ្នាំ ២០២១ នេះ។  ការ​សម្រេចិត្តបែបនេះ គឺដោយសារលោកអស់សង្ឃឹម​លើ​ការ​រស់​ឡើងវិញនៃគណបក្ស​សង្គ្រោះជាតិ។