លោកផល វ៉ាន់ឌី៖ វិស័យមីក្រូហិរញ្ញវត្ថុ បង្ហាញសញ្ញាងើបឡើងវិញ ខណៈវិបត្តិកូវីដ ហាក់ថមចុះ
ចុះផ្សាយនៅថ្ងៃ៖
ក្នុងពេលមានផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ១៩ ចាប់តាំងពីដើមឆ្នាំ ២០២០មក វិស័យមីក្រូហិរញ្ញវត្ថុកម្ពុជាបានរងប៉ះពាល់ក្នុងកំរិតហានិភ័យជិតដល់៣% ខណៈកម្រិតហានិភ័យធម្មតាត្រឹមតែ១%ប៉ុណ្ណោះ។ យ៉ាងនេះក្តី លោក ផល វ៉ាន់ឌី នាយកប្រតិបត្តិនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា ដែលជាភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅរាត្រីនេះបានថ្លែងថា វិស័យមីក្រូហិរញ្ញវត្ថុ បានបង្ហាញសញ្ញាងើបឡើងវិញ ក្នុងរយៈពេល៤ទៅ៥ខែចុងក្រោយនេះ ខណៈផលប៉ះពាល់ពីជំងឺកូវីដ-១៩ បានថមចុះ។ រីឯចំនួនអ្នកស្នើសុំរៀបចំឥណទានឡើងវិញក៏បានថយចុះដែរ។ ក្នុងឆ្នាំ២០២០ មីក្រូហិរញ្ញវត្ថុ បានរៀបចំឥណទានឡើងវិញដល់អតិថិជនប្រមាណ២៨ម៉ឺននាក់ដែលមានឥណទាន សរុបជិត ១.៤០០លានដុល្លារអាមេរិកនៃចំនួនអតិថិជនស្នើសុំប្រមាណ ៣០ម៉ឺននាក់។