លោក ហ៊ុយ វណ្ណៈ៖ ច្បាប់ស្តីពីរបបសារព័ត៌មានហាក់ត្រូវបានមើលរំលង ក្នុងការដោះស្រាយរឿងអ្នកកាសែត
ចុះផ្សាយនៅថ្ងៃ៖
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFI នៅរាត្រីនេះ គឺលោក ហ៊ុយ វណ្ណៈ ប្រធានសហភាពសហព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ស.ស.ស.ក។ ស.ស.ស.ក ដែលបានកត់ត្រាពីបណ្តឹងដែលខ្លួនទទួលបានស្តីពី «បណ្តឹងលើអ្នកកាសែតកម្ពុជា ២០២០» ចំនួន៣៣ករណី។ អ្វីដែលគួរឲ្យកត់សំគាល់បណ្តឹងប្រឆាំងអ្នកសារព័ត៌មានទាំងអស់គឺត្រូវបានចោទប្រកាន់ដោយប្រើប្រាស់ច្បាប់ព្រហ្មទណ្ឌ។ លោក ហ៊ុយ វណ្ណៈ លើកឡើងថា ច្បាប់ស្តីពីរបបសារព័ត៌មានហាក់ត្រូវបានគេមើលរំលង ឬមិនត្រូវបានយកប្រើប្រាស់ក្នុងបណ្តឹងប្រឆាំងអ្នកកាសែតសោះឡើយ។ លោកជំរុញឲ្យប្រើប្រាស់ច្បាប់ស្តីពីរបបសារព័ត៌មានដើម្បីឲ្យភាគីជម្លោះងាកមកយោគយល់គ្នាជាជាងយកឈ្នះ-ចាញ់រៀងៗខ្លួន។