លោកស្រី ឱ វណ្ណឌីន៖ ឈរលើគោលការណ៍បច្ចេកទេស កម្ពុជាគ្មានការកត់ត្រាករណីស្លាប់ដោយសារជំងឺកូវីដ១៩ទេ
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១៦:០៧
សារព័ត៌មានអូស្ត្រាលីមួយឈ្មោះថា SBS News ចុះផ្សាយកាលពីថ្ងៃទី ២២ មករា ដោយបានដាក់ចំណងជើងចោទជាសំណួរថា «ហេតុដូចម្តេច បានជាកម្ពុជា បានគ្រប់គ្រងជំងឺកូវីដ១៩ ដែលមិនមានការកត់ត្រាករណីស្លាប់ដោយសារជំងឺនេះ»។ មានមូលហេតុសំខាន់ៗមួយចំនួន ដែលត្រូវបានលើកយកមកបង្ហាញតាមរយៈអត្ថបទខាងលើ។ ប៉ុន្តែបើតាមការបញ្ជាក់បន្ថែមពីលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាលកម្ពុជា បានថ្លែងថា ការឈរលើគោលការណ៍បច្ចេកទេស និងកណ្តាប់ដៃផ្ទាល់របស់កម្ពុជា បានធ្វើអោយប្រទេសនេះ អាចគ្រប់គ្រងជំងឺកូវីដ១៩បានល្អ ដែលមិនមានការកត់ត្រាករណីស្លាប់ដោយសារជំងឺកូវីដ១៩នេះឡើយ គិតត្រឹមរសៀលថ្ងៃទី ២៣ មករា ឆ្នាំ ២០២១ នេះ។