លោក លី សារី៖ពលករម្នាក់ដែលរត់ចេញពីមណ្ឌលចត្តាឡីស័កអាចជាការគេចវេសពីម្ចាស់បំណុល
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:៣៨
អាជ្ញាធរខេត្តបន្ទាយមានជ័យ កំពុងតែស្វែងរកបុរសម្នាក់ជាពលករខ្មែរ ដែលបានលួចរត់ចេញពីមណ្ឌលចត្តាឡីស័កនៅវិទ្យាល័យមង្គលបូរី កាលពីយប់ថ្ងៃ២២ ខែមករា ឆ្នាំ២០២១។ លោក លី សារី អ្នកនាំពាក្យសាលាខេត្តបន្ទាយមានជ័យ ថ្លែងថា ការរត់ចេញរបស់ពលកររូបនេះ មិនមែនមកពីពិបាករស់នៅក្នុងមណ្ឌលចត្តាឡីស័កនោះទេ តែលោកជឿថា មកពីពលកររូបនេះខ្លាចម្ចាស់បំណុលតាមទារលុយ ទើបរូបគេរត់គេចខ្លួន រួមទាំងប្រពន្ធដែលនៅឯផ្ទះផងដែរ។