លោកយង់ គឹមអេង៖ ទាល់តែមានការការពារអ្នករាយការណ៍ ទើបការអនុវត្តន៍គោលនយោបាយ«ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព»ទទួលជោគជ័យ
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១១:១៥
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ RFI នៅពេលនេះ គឺលោក យង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋ ដើម្បី អភិវឌ្ឍន៍ និងសន្តិភាព។ អ្នកធ្វើការងារសង្គមរូបនេះ យល់ថា គោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ដែលត្រូវបានរដ្ឋាភិបាលកែសម្រួលដើម្បីដាក់ឲ្យអនុវត្តចាប់ពីដើមឆ្នាំ២០២១នេះ គឺមានចែងលំអិតល្អជាងគោលនយោបាយចាស់។ យ៉ាងណាក៏ដោយ លោក លើកឡើងថា ទាល់តែមានការការពារអ្នករាយការណ៍ ទើបការអនុវត្តន៍គោលនយោបាយនេះទទួលបានជោគជ័យ។