ភ្ញៀវប្រចាំថ្ងៃ

លោកអំ សំអាត៖ការបន្ធូរបន្ថយ និងលើកលែងទោស៥ដងក្នុង១ឆ្នាំ នឹងជួយដល់ការកាត់បន្ថយភាពចង្អៀតណែនក្នុងគុក

សំឡេង ១១:៤៤
លោក អំ សំអាត នាយករងផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ
លោក អំ សំអាត នាយករងផ្នែកឃ្លាំមើល និងការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ @RFI
ដោយ៖ វណ្ណ សុគន្ធា
១៧ នាទី

នៅ​ក្នុង​ពិធី​ផ្សព្វផ្សាយ​ព្រះរាជក្រឹត្យ​បន្ធូរ​បន្ថយ​ទោស​ និង​ការ​លើកលែង​ទោស ​និង​ពង្រឹង​ការងារ​ស្នើ​សុំ​អនុគ្រោះ​ទោស​នៅ​ថ្ងៃ​ពុធ​នេះ ​ក្រសួង​យុត្តិធម៌​កម្ពុជា​បាន​បង្ហាញ​ឱ្យ​ដឹង​ថា ​នៅ​ក្នុង​ឆ្នាំ​២០២០​នេះ ​ព្រះ​មហាក្សត្រ​បាន​សម្រេច​លើក​លែង​ទោស​ និង​បន្ធូរ​បន្ថយ​ទោស​ដល់​ទណ្ឌិត​ចំនួន​៩៣១​នាក់​ ស្រី​មាន​៩០​នាក់​។​ ក្នុង​នោះ ​ទណ្ឌិត​ដែល​ទទួល​បាន​ការ​លើកលែង​ទោស​មាន​ចំនួន​ ៥៥​នាក់ ​និង​ទណ្ឌិត​ដែល​ទទួល​បាន​ការ​បន្ធូរបន្ថយ​ទោស​មាន​ចំនួន​៨៧៦​នាក់​។ ​ដោយ​ឡែក​ សម្រាប់​ចាប់​ពី​ឆ្នាំ​២០២១​នេះ​ទៅ ​ក្រសួង​យុត្តិធម៌​បាន​រៀបចំ​បន្ថែម​ឱ្យ​មាន​ការ​បន្ធូរបន្ថយ​ទោស ​និង​ការ​លើកលែងទោស​ដល់​ទៅ​៥​ដង​ក្នុង​១​ឆ្នាំ​។ ​លោក​អំ សំអាត​ នាយករង​ផ្នែក​ឃ្លាំ​មើល ​និង​ការពារ​សិទ្ធិ​មនុស្ស​នៃ​អង្គការ​លីកាដូ​បាន​លើក​ឡើង​ថា ​ការ​បន្ថែម​ដល់​ទៅ​៥​ដង​នេះ ​គឺ​មិន​ច្រើន​ពេក​នោះ​ទេ​ ប៉ុន្តែ​ វា​ជា​រឿង​ល្អ​ក្នុង​ការ​កាត់បន្ថយ​ភាព​ចង្អៀត​ណែន​នៅ​ក្នុង​ពន្ធនាគារ​។