លោក ឃួង ស្រេង៖ដំណើរការសាឡាងពីតំបន់ច្បារអំពៅមកកាន់កោះពេជ្រអាចនឹងរួចមុនចូលឆ្នាំខ្មែរ
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៨:១៨
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិRFIនៅរាត្រីនេះ គឺលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។ សាលារាជធានីភ្នំពេញកំពុងរៀបចំបើកឲ្យដំណើរការសាឡាងឆ្លងកាត់ពីតំបន់ច្បារអំពៅមកកាន់តំបន់កោះពេជ្រនៅពេលឆាប់ៗខាងមុខនេះដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ ខណៈស្ពានព្រះមុនីវង្សចាស់កំពុងជួសជុល។ បើតាមលោក ឃួង ស្រេង ដំណើរការសាឡាងពីតំបន់ច្បារអំពៅមកកាន់តំបន់កោះពេជ្រអាចនឹងរួចរាល់នៅមុនចូលឆ្នាំខ្មែរ។