លោកតុប សុភ័ក៖ ការបិទផ្នែកខ្លះនៃកោះពេជ្រជារឿងចាំបាច់ត្រូវធ្វើ ទោះបីប៉ះពាល់ដល់ទេសចរណ៍
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ០៩:៥៨
ភ្ញៀវប្រចាំថ្ងៃរបស់វិទ្យុបារាំងអន្តរជាតិ នៅថ្ងៃនេះ គឺលោកតុប សុភ័ក ជាអ្នកនាំពាក្យក្រសួងទេសចរណ៍។ នៅថ្ងៃនេះ «ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ» បានធ្វើឱ្យរដ្ឋាភិបាលសម្រេចបិទកន្លែងខ្លះក្នុងរាជធានីភ្នំពេញ ក្នុងនោះក៏មានក្លិបកម្សាន្ត សណ្ឋាគារ ភោជនីយដ្ឋាន និងទីក្រុងកោះពេជ្រផងដែរ។ លោក តុប សុភ័ក ជាអ្នកនាំពាក្យក្រសួងទេសចរណ៍ ការបិទផ្នែកខ្លះនៅទីក្រុងភ្នំពេញនេះ ប៉ះពាល់ដល់វិស័យទេសចរណ៍ជារួម ក៏ប៉ុន្តែលោកយល់ថា ការសម្រេចចិត្តបែបនេះ គឺជារឿងត្រឹមត្រូវ ដើម្បីទប់ស្កាត់ការចម្លងកូវីដ១៩ចូលក្នុងសហគមន៍។