លោករស់ សុវាចា៖បិទសាលារៀនទាំងអស់ឡើងវិញ ឬយ៉ាងណា គឺអាស្រ័យលើស្ថានភាពជាក់ស្តែងនៃជំងឺកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
សំឡេង ១០:២៩
គិតមកដល់ពេលនេះ ក្រសួងអប់រំ យុវជន និងកីឡាបានសម្រេចបិទសាលារៀនរដ្ឋ និងឯកជនចំនួន៧ហើយនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល ដោយសារតែជាប់ពាក់ព័ន្ធដោយផ្ទាល់ និងដោយប្រយោលនឹងព្រឹត្តិការណ៍សហគមន៍២០ កុម្ភៈ។ លោករស់ សុវាចា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា ដែលជាភ្ញៀវរបស់យើងនៅរាត្រីនេះ បានលើកឡើងថា បន្ទាប់ពីបិទសាលារៀនទាំង៧នេះ ក្រសួងអប់រំកំពុងតាមដាន និងវាយតម្លៃបន្តអំពីស្ថានភាពរីករាលដាលនៃជំងឺកូវីដ១៩។ ជាមួយគ្នានេះ លោកបានគូសបញ្ជាក់ថា ការឈានទៅបិទសាលារៀនទាំងអស់ឡើងវិញ ឬក៏យ៉ាងណានោះ គឺវាអាស្រ័យទាំងស្រុងទៅលើស្ថានភាពជាក់ស្តែងនៃការីករាលដាលជំងឺកូវីដ១៩ក្នុងសហគមន៍នាពេលនេះ។