ភ្ញៀវប្រចាំថ្ងៃ

លោក អាត់ ធន់៖កម្មករកាត់ដេរ​ប្រឈម​នឹង​ការ​ឆ្លងកូវីដ​១៩​ដោយ​សារ​មិន​អាច​រក្សា​គម្លាត​សុវត្ថិភាព

សំឡេង ១១:១៦
លោក អាត ធន់
លោក អាត ធន់ © RFI

បើទោះបីជាមានទីតាំងអាជីវកម្មជាង១០០កន្លែងទាំងនៅភ្នំពេញ និង​នៅក្រុង​ព្រះសីហនុ​ត្រូវបានផ្អាក​ដោយសារតែ​ព្រឹត្តិការណ៍សហគមន៍២០កុម្ភៈក៏ដោយ តែសង្វាក់​ផលិតកម្មនៅ​តាមរោងចក្រ​កាត់ដេរវិញគឺនៅតែ​ដំណើរការជាធម្មតា។ មិនត្រឹមតែប៉ុណ្ណោះ​មួយ​រយៈ​ចុ​ងក្រោយនេះ ​វិស័យ​កាត់​ដេរ​ហាក់ដូចជាល្អ​ឡើងវិញ ដោយ​សារតែមាន​ការ​បញ្ជាទិញច្រើន ខណៈដែល​ប្រទេសភូមា និងឥណ្ឌា​ ជា​គូរ​ប្រជែង​​មិនអាច​ទប់​ស្កាត់​កូវីដ១៩។ នេះជាការ​លើកឡើង​របស់ លោក អាត់ ធន់។ ប៉ុន្តែប្រធានសហភាព​ការងារ​កម្ពុជា រូបនេះ ព្រួយបារម្ភថា កម្មករ​កាត់​ដេរ​នៅកម្ពុជា នៅមាន​ការ​ប្រឈម​មុខ​ខ្ពស់​នឹង​ការ​ឆ្លង​កូវីដ១៩ ដោយសារតែពួកគេ មិនអាច​រក្សាគម្លាតសុវត្ថិភាព ព្រោះតែ​ការ​ជិះ​រថយន្ត​ប្រជ្រៀត​គ្នា ច្រក​ចេញចូល​តូចចង្អៀត ​កន្លែងបរិភោគ និង​កន្លែងរង់ចាំ​មិនមានរបៀបរៀបរយ។