ភ្ញៀវប្រចាំថ្ងៃ

បណ្ឌិតឈាង វណ្ណារិទ្ធ៖បញ្ហានៅភូមា គឺកម្ពុជាប្រើប្រាស់នយោបាយការបរទេសបត់បែនដោយមិនពាក់ព័ន្ធផ្ទាល់នោះទេ

សំឡេង ១២:៣៦
លោកបណ្ឌិតឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី
លោកបណ្ឌិតឈាង វណ្ណារិទ្ធ នាយកវិទ្យាស្ថានចក្ខុវិស័យអាស៊ី @សហការី

បន្ទាប់​ពី​បើក​កិច្ចប្រជុំ​ក្រៅ​ផ្លូវការ​កាលពី​ថ្ងៃអង្គារ​ រដ្ឋមន្រ្តីការបរទេស​អាស៊ាន​មាន​កម្ពុជា​ផង​ដែរ​បាន​រួមគ្នា​សម្តែង​នូវ​ការ​ព្រួយបារម្ភ​ និង​អំពាវនាវ​ឱ្យស្វែងរក​ដំណោះស្រាយ​ដោយ​សន្តិវិធី​ចំពោះ​បញ្ហានៅ​ក្នុងប្រទេស​ភូមា។​ ប៉ុន្តែ​កម្ពុជា ​គឺ​ខុសពី​ប្រទេស​សមាជិក​អាស៊ាន​មួយចំនួន​ធំ​ដោយ​មិន​មាន​ប្រតិកម្ម​ និង​ទស្សនៈ​ដាច់ឡែក​ណាមួយ​ចំពោះ​បញ្ហា​នៅ​ភូមានោះ​ឡើយ​។ ​លោក​បណ្ឌិត​ឈាង វណ្ណារិទ្ធ ​នាយក​វិទ្យាស្ថាន​ចក្ខុ​វិស័យ​អាស៊ី ​បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ​នេះ ​គឺដោយសារ​តែ​កម្ពុជា​នៅ​រក្សា​ការ​ប្រកាន់ជំហរ​នយោបាយ​មិន​លូកលាន់​ផ្ទៃក្នុង​នៃប្រទេស​ដទៃ​។ ​ប៉ុន្តែ​លោក​ឈាង វណ្ណារិទ្ធ​ ក៏​អះអាង​ថា ​ការធ្វើបែបនេះ ​ក៏​ជា​នយោបាយ​ការបរទេស​បត់បែន​មួយផងដែរ​ ពោល ​គឺ​កម្ពុជា​គិតគូរ​បញ្ហា​ផ្ទៃក្នុង​របស់​ប្រទេស​ភូមា​តាម​យន្តការ​អាស៊ាន ​តែ​មិន​ពាក់ព័ន្ធ​ដោយផ្ទាល់​ណាមួយទេ​។