ភ្ញៀវប្រចាំថ្ងៃ

លោក ឃាង ភារម្យ៖ ពលរដ្ឋខ្មែរ និងជនបរទេសភាគច្រើនគោរពតាមបំរាម អំឡុងពេលបិទខេត្តព្រះសីហនុជាបណ្តោះអាសន្ន

សំឡេង ០៩:៥២
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ
លោក ឃាង ភារម្យ អ្នកនាំពាក្យសាលាខេត្តព្រះសីហនុ © FB

ក្រោយ​មាន​ការ​រកឃើញ​កាន់តែ​ច្រើន​ទៅៗ​ជារៀង​រាល់ថ្ងៃ​ ចាប់តាំងពី​ផ្ទុះព្រឹត្តិការណ៍​ឆ្លងក្នុង​សហគមន៍​នៃជំងឺ​កូវីដ១៩​ កាលពី​ថ្ងៃទី​២០កុម្ភៈ​មក​ អាជ្ញាធរ​ខេត្ត​ព្រះសីហនុ​ នៅថ្ងៃទី​៤​មីនា​នេះ ​បាន​ប្រកាស​បិទ​ខេត្ត​មិនឲ្យ​មានការ​ចរាចរណ៍​ចេញចូល​រវាង​ខេត្តព្រះសីហនុ​ និងខេត្ត​ រាជធានី​ផ្សេងទៀត​។ ​វិធានការ​នេះ ​ត្រូវបាន​ធ្វើឡើង​ទៅលើ​ចំណុច​សំខាន់​ចំនួន​ ៣កន្លែង​ នៅព្រំប្រទល់​រវាង​ខេត្តព្រះសីហនុ​ និង​ខេត្តកោះកុង​ ខេត្តកំពង់ស្ពឺ​ និង​ខេត្តកំពត​។​ លោក ​ឃាង ភារម្យ​ អ្នកនាំពាក្យ​សាលាខេត្ត​ព្រះសីហនុ ​ថ្លែងថា ​រថយន្ត​ដឹកទំនិញ​ត្រូវបាន​អនុញ្ញាត​ឲ្យចេញចូល​ តែ​ក្នុង​រថយន្ត​១​គ្រឿង ​ត្រូវ​មាន​មនុស្ស​តែ២​នាក់​ប៉ុណ្ណោះ​។ ​លោក​ថា ​ជាទូទៅ​ទាំងប្រជាពលរដ្ឋខ្មែរ​ ទាំង​ជនបរទេស​ បាន​ស្តាប់​តាមការណែនាំ​របស់​រដ្ឋបាល​ខេត្ត​ ក្នុងការ​អនុវត្ត​វិធានការ​នេះ​។