ភ្ញៀវប្រចាំថ្ងៃ

លោកគឹម សន្តិភាព៖អ្នកដែលគេចវេះ ឬលួចរត់ចេញពីមណ្ឌលចត្តាឡីស័កអាចប្រឈមជាប់គុកចាប់ពី៦ខែដល់៥ឆ្នាំ

សំឡេង ១១:៥៧
លោកគឹម ​សន្តិភាព ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌។​
លោកគឹម ​សន្តិភាព ​អ្នក​នាំពាក្យ​ក្រសួង​យុត្តិធម៌។​ @Kim Santepheap

មិនយូរទេ​ច្បាប់ថ្មី​ស្តីពី​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវីដ-១៩ ​និង​ជំងឺ​ឆ្លង​កាច​សាហាវ​ និង​ប្រកប​ដោយ​គ្រោះថ្នាក់​ធ្ងន់ធ្ងរ​ផ្សេងទៀត​នឹង​ត្រូវ​ប្រកាស​ឱ្យប្រើប្រាស់​ជាផ្លូវការ​ និង​អនុវត្ត​ ដើម្បី​ទប់ស្កាត់​ការរីករាលដាល​នៃ​ជំងឺ​កូវីដ១៩​នៅក្នុង​ប្រទេស​កម្ពុជា​។ ​លោក​គឹម សន្តិភាព ​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​កម្ពុជា​បាន​អះអាង​ប្រាប់​វិទ្យុបារាំង​អន្តរជាតិ​ថា ​តា​មច្បាប់​ថ្មីនេះ​ គឺអ្នក​ដែលគេចវេះ​ពីការ​ធ្វើចត្តាឡីស័ក​ ឬ​លួចរត់ចេញ​ពី​កន្លែង​ធ្វើ​ចត្តាឡីស័ក​ និង​អ្នក​គេចវេះ​ពីការព្យា​បាល​ ឬ​លួចរត់ចេញ​ពី​កន្លែង​ព្យាបាល​អាច​ប្រឈម​នឹង​ជាប់​ពន្ធនាគារ​ពី៦​ខែ​រហូត​ដល់​ទៅ​៥ឆ្នាំ​។ ​ប៉ុន្តែ​ សម្រាប់​អ្នក​ដែលមាន​ចេតនា​ចម្លង​ជំងឺ​កូវីដ១៩​ដល់​អ្នក​ដទៃ ​គឺ​ត្រូវ​ដាក់​ពន្ធនាគារ​ពី​៥ឆ្នាំ ​ទៅ​១០ឆ្នាំ​។