ភ្ញៀវប្រចាំថ្ងៃ

លោកស្រីហ៊ាង អូមួយ៖កង្វះស្រ្តីនៅក្នុងវិស័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា គឺព្រោះខ្វះការគាំទ្រ និងជំរុញលើកទឹកចិត្ត

សំឡេង ១៣:០៣
លោកស្រីហ៊ាង អូមួយ អគ្គនាយិការក្រុមហ៊ុនបច្ចេកវិទ្យាខេមសូលូសិន
លោកស្រីហ៊ាង អូមួយ អគ្គនាយិការក្រុមហ៊ុនបច្ចេកវិទ្យាខេមសូលូសិន © សហការី

ថ្ងៃ​ទី​០៨​ មីនា​នេះ​ គឺជា​ទិវា​សិទ្ធិ​នារី​អន្តរជាតិ​។ នៅ​រាត្រី​នេះ ​វណ្ណ សុគន្ធា ​បាន​ជួប​សម្ភាសន៍​ជាមួយ​ភ្ញៀវ​ជា​ស្រ្តី​ពិសេស​ម្នាក់​ គឺ​លោកស្រី​ ហ៊ាង អូមួយ ​ដែល​មាន​ភាព​លេចធ្លោរ​នៅ​ក្នុង​វិស័យ​វិទ្យាសាស្រ្ត ​និង​បច្ចេកវិទ្យា​។ បច្ចុប្បន្ន ​លោកស្រី​ហ៊ាង អូមួយ ​គឺ​ជា​អគ្គនាយិការ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ខេមសូលូសិន​ និង​កំពុង​ដឹកនាំ​ក្រុមហ៊ុន​មួយ​ចំនួន​ទៀត​។ ឆ្លើយតប​នឹង​សំណួរ​របស់​វណ្ណ សុគន្ធា ​លោកស្រី​ហ៊ាង អូមួយ​ បាន​លើក​ឡើង​ថា​ នា​ពេល​បច្ចុប្បន្ន​នេះ​ បើ​ទោះ​បី​ចំនួន​ស្ត្រី​នៅ​ក្នុង​វិស័យ​វិទ្យាសាស្រ្ត ​និង​បច្ចេកវិទ្យា​បាន​កើន​ឡើង​ក៏​ដោយ​ តែ​ចំនួន​នេះ​នៅ​ទាប​នៅ​ឡើយ​បើ​ប្រៀបធៀប​នឹង​មនុស្ស​ប្រុស​។ លោកស្រី​បាន​លើក​ហេតុផល​ថា​ នេះ ​គឺ​ដោយសារ​តែ​ខ្វះ​ការ​គាំទ្រ​ និង​ជំរុញ​លើក​ទឹក​ចិត្ត​ដល់​ស្រ្តី​ក្នុង​វិស័យ​នេះ​។