លោករស់ ផារិទ្ធ៖អាជ្ញាធរខេត្តស្វាយរៀងកំពុងពិចារណាប្រើវិធានការរដ្ឋបាលក្នុងក្រុងបាវិតដើម្បីទប់ការឆ្លងរាលដាលកូវីដ១៩
ចុះផ្សាយនៅថ្ងៃ៖
នៅថ្ងៃសុក្រនេះ ក្រសួងសុខាភិបាលកម្ពុជាបានរកឃើញមានអ្នកឆ្លងជំងឺកូវីដ១៩ថ្មីបន្ថែម២៨នាក់ទៀតនៅក្នុងខេត្តស្វាយរៀងដែលជាចំនួនច្រើនជាងគេសម្រាប់របាយការណ៍ប្រចាំថ្ងៃនៅថ្ងៃនេះ។ លោករស់ ផារិទ្ធ អភិបាលរង និងជាអ្នកនាំពាក្យសាលាខេត្តស្វាយរៀង បានសម្តែងនូវការព្រួយបារម្ភចំពោះការឆ្លងរាលដាលជំងឺកូវីដ១៩បន្ថែមនេះ។ ប៉ុន្តែ លោកថា ការឆ្លងនេះ គឺនៅក្នុងតំបន់ខ្លះនៃក្រុងបាវិតដែលនៅពេលនេះ អាជ្ញាធរកំពុងបិទ ដើម្បីគ្រប់គ្រងស្ថានការ។ ទោះជាបែបនេះក្តី លោកបានគូសបញ្ជាក់ថា អាជ្ញាធរខេត្តស្វាយរៀងក៏ដូចជាថ្នាក់គ្រប់គ្រងក្រុងបាវិតក៏កំពុងពិចារណាពីលទ្ធភាពប្រើប្រាស់វិធានការរដ្ឋបាលនៅក្នុងផ្នែកខ្លះនៃក្រុងនេះ ដើម្បីទប់ស្កាត់ឱ្យបាននូវការឆ្លងរាលដាលបន្ថែមនៃជំងឺកូវីដ១៩។ ប៉ុន្តែលោកបានសង្កត់ធ្ងន់ថា នៅពេលនេះ មិនទាន់មានការសម្រេចយ៉ាងណានៅឡើយទេ។