ភ្ញៀវប្រចាំថ្ងៃ

លោក អាត់ ធន់៖ កម្មករប្រឈមនឹងការឆ្លងកូវីដ-១៩ខ្ពស់ ល្គឹកណាការធ្វើដំណើរដោយជិះឡានប្រជ្រៀតគ្នាមិនត្រូវបានដោះស្រាយ

សំឡេង ០៨:៣០
កម្មកររោងចក្រជិះឡានប្រជ្រៀតគ្នា
កម្មកររោងចក្រជិះឡានប្រជ្រៀតគ្នា AP - Heng Sinith

គិតមក​ត្រឹមថ្ងៃ​ព្រហស្បតិ៍នេះ ​កម្មករ​នៃរោងចក្រ​កាត់ដេរ​ «ឌីន ហាន់»​ ស្ថិតនៅក្នុង​សង្កាត់​ស្ទឹងមានជ័យ១​ ខណ្ឌមានជ័យ​រាជធានីភ្នំពេញ ​បានឆ្លងជំងឺ​កូវីដ-១៩ ​តៗគ្នា​រហូតដល់ជាង៥០នាក់​ទៅហើយ។​ ប្រឈម​នឹងបញ្ហានេះ ​លោក ​អាត់ ធន់​ ប្រធាន​សហភាព​ការងារ​កម្ពុជា ​ដែលមាន​សមាជិក​ធ្វើការ​នៅក្នុង​រោងចក្រ​នេះដែរ​ ថ្លែងថា ​វាជាការ​ប្រឈម​មួយដ៏ធំ ​ដោយសារ​វិធានសុខាភិបាល​មួយចំនួន​កម្មករ​ពិបាក​នឹងគោរពតាម។ ​តាមលោក ​អាត់ ធន់​ កម្មករ​អាចពាក់ម៉ាស ​និងរក្សា​អនាម័យ​បាន​ តែបញ្ហា​គម្លាត​សុវត្ថិភាព​សង្គម ​ហាក់ដូចមានការ​លំបាក​ ដោយសារ​ថវិកា​ស្តួចស្តើង ​ពួកគេ​ចាំបាច់​ធ្វើដំណើរ​ដោយជិះឡាន​ប្រជ្រៀតគ្នា​។