ភ្ញៀវប្រចាំថ្ងៃ

លោកផុស សុវណ្ណ៖អ្នកប្រឌិតព័ត៌មានក្លែងក្លាយទោះនៅក្រៅប្រទេស ក៏នឹងមិនរួចខ្លួនពីផ្លូវច្បាប់របស់កម្ពុជាដែរ

សំឡេង ១០:៣៨
លោកផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា
លោកផុស សុវណ្ណ អគ្គនាយកនៃអគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ និងជាអ្នកនាំពាក្យក្រសួងព័ត៌មានកម្ពុជា © សហការី

ភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ ​គឺលោក​ផុស សុវណ្ណ ​ដែល​ជា​អគ្គ​នាយក​នៃ​អគ្គ​នាយក​ដ្ឋាន​ព័ត៌មាន និង​សោត​ទស្ស​ន៍ ​និងជា​អ្នក​នាំ​ពាក្យ​ក្រសួង​ព័ត៌មាន​កម្ពុជា។​ លោក​ផុស សុវណ្ណ ​បានបង្ហាញឱ្យដឹងថា​ គិតមកដល់ពេលនេះ ​អ្នកសារព័ត៌មាន​នៅកម្ពុជា​ប្រមាណជាង​១,៥០០​នាក់ហើយ​បានចាក់វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​។​ ងាកទៅនិយាយ​ពីបញ្ហា​ព័ត៌​មាន​ក្លែងក្លាយ​ពាក់ព័ន្ធ​នឹងជំងឺ​កូវីដ១៩​វិញ​ លោក​ផុស សុវណ្ណ​ បានអះអាងថា​ ក្រសួង​ព័ត៌មាន​បាន​ និង​កំពុង​ស្រាវជ្រាវ​កត់ឈ្មោះ​អ្នកប្រឌិត​ព័ត៌មានក្លែងក្លាយ​ចូលទៅក្នុង​បញ្ចីខ្មៅ​។​ លោកបានគូស​បញ្ជាក់ថា​ អ្នកប្រឌិតព័ត៌មាន​នៅក្នុងប្រ​ទេស​ គឺនឹងត្រូវ​សមត្ថកិច្ច​អនុវត្តច្បាប់​ភ្លាម ​រីឯនៅអ្នកក្រៅប្រទេស​វិញ​ គឺពេលពួកគេ​ចូលមក​កម្ពុជា​ក៏នឹងត្រូវ​អនុវត្ត​ច្បាប់ដូចគ្នាដែរ​។​ ប៉ុន្តែ ​បើពួកគេ​រស់នៅបរទេស​ គឺក្រសួង​ព័ត៌មាន​ និង​ក្រសួង​ពាក់ព័ន្ធ​នឹងស្វែងរក​ការសម្របសម្រួល​ណាមួយ​ ដើម្បី​អនុវត្ត​ច្បាប់ទៅលើពួកគេ​។