ភ្ញៀវប្រចាំថ្ងៃ

លោកឃួង ស្រេង៖ការជួបជុំក្នុងបុណ្យចូលឆ្នាំថ្មីអាចធ្វើបានតែក្នុងរង្វង់គ្រួសារប៉ុណ្ណោះ បើផ្សេងពីនេះអាចប្រឈមផ្លូវច្បាប់

សំឡេង ១១:៥៣
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ
លោកឃួង ស្រេង អភិបាលរាជធានីភ្នំពេញ © FB

សាលារាជធានី​ភ្នំពេញ​នៅថ្ងៃអង្គារនេះ​ បានសម្រេច​បន្ត​បម្រាម​គោចរ​រយៈពេល​២សប្តាហ៍​ទៀតរហូតដល់​ចុងខែ​មេសានេះ​។លោក​ឃួង ស្រេង ​អភិបាល​រាជធានី​ភ្នំពេញ​បានអះអាងថា​ ការបន្ត​បម្រាម​គោចរនេះ​ គឺដើម្បី​ទប់ស្កាត់​ការធ្វើដំណើរ​រហេត​រហូត​ ក៏ដូចជា​ការជួបជុំគ្នា​ផឹកស៊ី​សប្បាយនៅក្នុង​បុណ្យចូលឆ្នាំថ្មី​របស់​ប្រជាពលរដ្ឋ​នៅក្នុងរាជធានី​ភ្នំពេញ​ដែលអាច​នាំហានិភ័យ​ដល់ការ​ឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩​។​ បើទោះបី​បន្តបម្រាម​គោចរ​ក៏ដោយ​ ក៏លោក​ឃួង ស្រេង ​ឆ្លៀតដាស់​តឿន​ឱ្យប្រជាពលរដ្ឋ​នៅក្នុងរាជធានី​កុំមានការ​ជួបជុំ​ផឹកស៊ី​ឆ្លងផ្ទះ​ឱ្យសោះ ​ព្រោះអាច​នឹងរងការ​ព្រមាន​ ការពិន័យ​ទឹកប្រាក់​ និងអាច​ប្រឈម​នឹងទោសទណ្ឌ​ជាប់ពន្ធនាគារ​ថែមទៀត​។​ ប៉ុន្តែ​ លោកក៏បាន​គូសបញ្ជាក់​ប្រាប់ដែរថា​ ការជួបជុំ​ គឺអាចធ្វើបាន​តែក្នុងរង្វង់​គ្រួសារ​ក្រោមដំបូលផ្ទះ​តែមួយ​ប៉ុណ្ណោះ​។