ភ្ញៀវប្រចាំថ្ងៃ

លោកជិន ម៉ាលីន៖ពេលនេះជាកាលៈទេសៈចាំបាច់បំផុតដែលកម្ពុជាត្រូវប្រើវិធានការច្បាប់ ដើម្បីការពារអាយុជីវិតពលរដ្ឋ

សំឡេង ១១:៣០
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា
លោកជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌កម្ពុជា © FB

ភ្ញៀវប្រចាំថ្ងៃ​របស់​វិទ្យុបារាំង​អន្តរជាតិ​នៅរាត្រីនេះ ​គឺលោក​ជិន ម៉ាលីន​ អ្នកនាំពាក្យ​ក្រសួង​យុត្តិធម៌​ និងជា​អនុប្រធាន​គណៈកម្មាធិការ​សិទ្ធិមនុស្ស​កម្ពុជា​។ ​នៅថ្ងៃនេះ ​លោក​ជិន ម៉ាលីន​ បានចូលខ្លួន​មកឆ្លើយតប​ទៅនឹង​ការរិះគន់​របស់អ្នក​ជំនាញ​សិទ្ធិមនុស្ស​អន្តរជាតិ​ចំពោះការ​ប្រើប្រាស់​វិធានការ​ច្បាប់របស់​កម្ពុជា ​ដើម្បី​ទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩​។​ លោកបាន​អះអាងថា​ ការប្រើប្រាស់​វិធានការ​ច្បាប់របស់​កម្ពុជា​នៅពេលនេះ ​គឺជារឿង​ចាំបាច់បំផុត​ ដើម្បី​ការពារ​អាយុជីវិត​របស់​ប្រជាពលរដ្ឋ​ពីការរាតត្បាត​នៃជំងឺ​កូវីដ១៩​។​ បើតាម​លោកជិន ម៉ាលីន​ ការអនុវត្ត​ច្បាប់នេះ ​គឺមិនបាន​បំពារបំពាន​ទៅនឹងសិទ្ធិ​ សេរីភាព​ណាមួយឡើយ​។