ភ្ញៀវប្រចាំថ្ងៃ

លោក សោម សូរីដា៖ ​ គ.ជ.ប នឹងធ្វើ​ការបោះឆ្នោត​សាកល្បងនៅខែឧសភាដើម្បី​ស្ទង់​សមត្ថភាពប្រព័ន្ធថ្មី

សំឡេង ១២:២៦
លោក សោម សូរីដា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត
លោក សោម សូរីដា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត © សោម សូរីដា

គណៈកម្មាធិការជាតិ​រៀបចំការ​បោះឆ្នោត​ហៅកាត់ថា គ.ជ.ប នឹង​រៀប​ចំ​ការ​បោះ​ឆ្នោត​សាក​ល្បង​នៅថ្ងៃទី២៣​ខែឧសភា​ខាងមុខ​ ដើម្បី​វាស់​ស្ទង់​សមត្ថភាពប្រព័ន្ធថ្មី​ នៃការចុះ​បញ្ជីបេក្ខជនគណបក្ស​នយោបាយ​តាម​ប្រព័ន្ធ​បច្ចេក​វិទ្យា។​ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពី​លោក សោម សូរីដា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​។ បើ​តាម​លោក សោម សូរីដា ការបោះឆ្នោតសាកល្បងនេះគឺមាន​គណបក្ស​នយោបាយ​ចំនួន​២៥​ដែល​ចុះ​ឈ្មោះ​នៅក្រសួង​មហាផ្ទៃ​ត្រូវ​បាន​គ.ជ.ប​ស្នើឲ្យ​ចូលរួម ក្នុងនោះមានគណបក្សនយោបាយ​ចំនួន​២២​បាន​បង្ហាញ​ឆន្ទៈ​ចូល​រួមការ​បោះឆ្នោតនេះ។