ភ្ញៀវប្រចាំថ្ងៃ

លោក សុខ គីន៖ប្រសិនបើ ការបន្តបិទខ្ទប់នៅអូសបន្លាយ កម្មករសំណង់ជាច្រើននាក់នឹងដាច់បាយ

សំឡេង ១០:២១
លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ ​និង​ព្រៃ​ឈើ​កម្ពុជា​
លោក សុខ គីន ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​សំណង់ ​និង​ព្រៃ​ឈើ​កម្ពុជា​ FB: Sok Kin

នៅក្នុងអំឡុងពេល​បិទ​ខ្ទប់ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ កម្មករសំណង់​ប្រមាណ៧០% ក្នុងចំណោមកម្មករសំណង់ប្រហែល២០ម៉ឺននាក់នៅភ្នំពេញត្រូវបាត់បង់ការងារ។ នេះបើតាមសហព័ន្ធសហជីពកម្មករសំណង់ និងព្រៃឈើកម្ពុជា។ លោក សុខ គីន ប្រធានសហព័ន្ធ​សហជីពនេះ​ ​ព្រមានថា ​ប្រសិនបើ​ការ​បិទ​ខ្ទប់​នៅតែអូស​បន្លាយ នោះកម្មករជាច្រើននាក់​នឹងត្រូវដាច់បាយ ខណៈពួកគេ ធ្វើ​ការ​មួយ​ថ្ងៃ​សម្រាប់​រស់បានតែមួយថ្ងៃប៉ុណ្ណោះ។