ភ្ញៀវប្រចាំថ្ងៃ

លោក នុត សវនា៖ ការចាក់វ៉ាក់សាំងកូវីដ-១៩ ដល់អ្នកជាប់ឃុំ មានសារៈសំខាន់ណាស់ក្នុងការទប់ស្កាត់ការឆ្លងជំងឺនេះ ចូលទៅក្នុងពន្ធនាគារ

សំឡេង ០៨:៣៥
លោក ​នុត សវនា ​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ
លោក ​នុត សវនា ​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ © សហការី

អគ្គនាយកដ្ឋាន​ពន្ធនាគារ​ ក្រសួង​មហាផ្ទៃ ​នៅ​ថ្ងៃ​ទី​០៧​ ខែ​ឧសភា​នេះ​ បាន​ចាប់ផ្តើម​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩ ​ដល់​អ្នក​ជាប់​ពន្ធនាគារ​ចំនួន​៣​ នៅ​រាជធានីភ្នំពេញ​ដែល​មាន​អ្នក​ជាប់​ឃុំ​ប្រមាណ​ជាង​១​ម៉ឺន​នាក់​។ តាម​សេចក្តី​រាយការណ៍​ពី​ពន្ធនាគារ​ ដំណើរការ​ចាក់​វ៉ាក់សាំង​ថ្ងៃ​ដំបូង​នេះ​ ប្រព្រឹត្តិ​ទៅ​បាន​ល្អ​ និង​គ្រប់​ផែនការ​។ លោក ​នុត សវនា ​អ្នក​នាំ​ពាក្យ​អគ្គនាយកដ្ឋាន​ពន្ធនាគារ​ក្រសួង​មហាផ្ទៃ​ ថ្លែង​ឲ្យ​ដឹង​ថា​ ការ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​កូវីដ-១៩​ ដល់​អ្នក​ជាប់​ឃុំ​នៅ​ពេល​នេះ​ គឺ​ផ្តល់​អាទិភាព​ទៅ​លើ​ពន្ធនាគារ​ ដែល​ស្ថិត​នៅ​ក្នុង​ភូមិសាស្ត្រ​កំពុង​ប្រឈម​ខ្លាំង​ នឹង​ការ​ឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩​ ដោយ​ចាប់​ផ្តើម​ពី​ពន្ធនាគារ​នៅ​ភ្នំពេញ​។