ភ្ញៀវប្រចាំថ្ងៃ

វេជ្ជបណ្ឌិត នុត សម្បត្តិ៖ ល្បឿន​ចាក់​វ៉ាក់សាំង​នឹង​រួម​ចំណែក​កាត់​បន្ថយ​អត្រា​ឆ្លង​កូវីដ​១៩

សំឡេង ១១:១៧
លោក វេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា។
លោក វេជ្ជបណ្ឌិត នុត សម្បត្តិ ប្រធានវិទ្យាស្ថានវេជ្ជសាស្ត្រ ជីវសាស្ត្រ និងកសិកម្ម នៃរាជបណ្ឌិតសភាកម្ពុជា។ © rfi

រដ្ឋាភិបាល​កំពុង​សម្រុក​ចាក់​វ៉ាក់សាំង​ជូន​ប្រជាពលរដ្ឋ ដោយ​គិត​ត្រឹម​ថ្ងៃ​ទី​០៨​ឧសភា ពលរដ្ឋ​សរុប​ដែល​បាន​ទទួល​វ៉ាក់សាំង​មាន​ចំនួន​ជាង​១​លាន​៧​សែន​នាក់។ ក្នុង​នោះ ពលរដ្ឋ​នៅ​តំបន់​ក្រហម​មាន​ចំនួន​ជាង​៣៥​ម៉ឺន​នាក់ ក្នុង​ចំណោម​អ្នក​រស់​នៅ​តំបន់​ក្រហម​សរុប​ជាង​៥០​ម៉ឺន​នាក់​។ លោក​វេជ្ជ​បណ្ឌិត នុត សម្បត្តិ ប្រធាន​វិទ្យា​ស្ថាន​វេជ្ជសាស្ត្រ ជីវសាស្ត្រ និង​កសិកម្ម​នៃ​​រាជបណ្ឌិត​សភា​កម្ពុជា​មើល​ឃើញ​ថា ល្បឿន​ចាក់​វ៉ាក់សាំង​នឹង​រួម​ចំណែក​កាត់​បន្ថយ​អត្រា​ឆ្លង​កូវីដ​១៩​។ តែ​ទោះ​ជា​បែបណា​ក៏​ដោយ អ្នក​ជំនាញ​ផ្នែក​សុខភាព​រូប​នេះ ស្នើ​ឲ្យ​អាជ្ញាធរ​ពាក់ព័ន្ធ​រៀបចំ​ដំណើរការ​ចាក់​វ៉ាក់សាំង​ឲ្យ​បាន​ល្អ ដោយ​កាត់​បន្ថយ​ភាព​ស្មុគស្មាញ​និង​ការ​រង់​ចាំ។