ភ្ញៀវប្រចាំថ្ងៃ

លោកកែវ រតនៈ៖ការត្អូញត្អែររបស់ពលរដ្ឋពីការអស់ថ្លៃភ្លើងច្រើន គឺធ្វើតាមអារម្មណ៍ដោយមិនបានផ្ទៀតផ្ទាត់ត្រឹមត្រូវ

សំឡេង ១៣:៥៤
លោកកែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា
លោកកែវ រតនៈ អគ្គនាយកអគ្គិសនីកម្ពុជា © Internet

ភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ ​គឺលោក​កែវ រតនៈ ​អគ្គនាយក​​អគ្គិសនី​កម្ពុជា​។ ជុំវិញ​បញ្ហា​ត្អូញត្អែរ​របស់​ពលរដ្ឋ​មួយចំនួន​ពាក់ព័ន្ធ​នឹងការអស់ថ្លៃភ្លើង​អគ្គិសនីច្រើន​ លោក​កែវ រតនៈ​ បានបកស្រាយថា​ ពួកគា​ត់​ភាគច្រើន​ត្អូញត្អែរ​ ឬរិះគន់​តាមអារម្មណ៍​ខ្លួនឯង​ ដោយមិនបាន​ផ្ទៀងផ្ទាត់​ត្រឹមត្រូវ​ពីការប្រើប្រាស់​។​ លោកថា ​ពលរដ្ឋ​ប្រមាណ​៩០%​ហើយដែលបាន​យកតម្លៃភ្លើង​នៅក្នុងខែមេសា​ទៅប្រៀបធៀប​នឹងខែកន្លងមក​ដែលប្រើប្រាស់ភ្លើងអស់តិច​ តែការប្រៀបធៀប​បែបនេះ ​គឺមិនត្រឹមត្រូវឡើយ​។​ ការប្រៀបធៀប​ដែលត្រឹមត្រូវ​ គឺប្រៀបធៀប​នឹងខែដូចគ្នា​កាលពីឆ្នាំកន្លងទៅ​។​ បើតាមលោក​កែវ រតនៈ ​ការអស់ថ្លៃភ្លើង​អគ្គិសនី​ច្រើន ​គឺដោយសារ​ក្នុងរដូវក្តៅ ​ហើយមួយទៀត​ គឺការប្រើប្រាស់​ច្រើនរបស់ពលរដ្ឋ​នៅក្នុងអំឡុងពេល​នៃការបិទខ្ទប់​រាជធានី​ភ្នំពេញ ​ក៏ដូចជា​ក្រុងតាខ្មៅ ​ខេត្តកណ្តាល​។