ភ្ញៀវប្រចាំថ្ងៃ

លោក ឃួង ស្រេង៖ ការព្រលែងខុសធ្វើឲ្យការរីករាលដាលត្រលប់ក្រោយមកវិញ ហើយពិបាកគ្រប់គ្រង

សំឡេង ០៧:២៦
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ
លោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ © internet

សាលារាជធានីភ្នំពេញ ​នៅថ្ងៃទី១២​ ខែឧសភា​ នេះ ​បានសម្រេចបន្តបិទខ្ទប់​ តំបន់តូចៗ​មួយចំនួន ​ដែលអាជ្ញាធរ​ចាត់ទុកថា​ ជាតំបន់ក្រហម​ និងតំបន់លឿងទុំ​ រយៈពេល១សប្តាហ៍ទៀត​ ដើម្បីទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺកូវីដ-១៩​។ ការបន្ថែមការបិទខ្ទប់​១សប្តាហ៍​បន្ថែមទៀតនេះ ​គឺជាការបង្រួម​តំបន់ដែលមាន​ហានិភ័យ​ខ្ពស់នៃការ​ឆ្លងជំងឺកូវីដ-១៩​ ឲ្យមកនៅតិចបំផុត​។​ លោក ​ឃួង ស្រេង ​អភិបាល​នៃគណៈអភិបាល​រាជធានី​ភ្នំពេញ​បញ្ជាក់ថា​ ការបន្តបិទខ្ទប់១​សប្តាហ៍ទៀត ​នៅទីតាំង​មួយចំនួន​នៃរាជធានី​ភ្នំពេញ ​គឺដោយសារ​តំបន់ទាំងនោះ​នៅតែជាហានិភ័យ​នៅឡើយ​នៃការឆ្លងជំងឺកូវីដ-១៩​។ ​ទោះយ៉ាងណាលោក​អភិបាលក្រុង​ អះអាងថាការផ្តត់ផ្គង់​ស្បៀងអាហារ​ដល់អ្នកដែលរស់នៅក្នុង​តំបន់បិទខ្ទប់បន្ត​ ត្រូវបានធានា​។