ភ្ញៀវប្រចាំថ្ងៃ

បណ្ឌិតគិន ភា៖ការពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ី គឺកម្ពុជាចង់បង្ហាញថាខ្លួនមិនបានផ្កាប់មុខទៅខាងណាមួយទេ

សំឡេង ១១:៣៥
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា
លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិតសភាកម្ពុជា © គិន ភា

ភ្ញៀវប្រចាំថ្ងៃរបស់យើង​នៅរាត្រីនេះ​ គឺលោក​បណ្ឌិតគិន ភា ​ប្រធានវិទ្យាស្ថានទំនាក់ទំនង​អន្តរជាតិ​នៃរាជបណ្ឌិត្យសភាកម្ពុជា​។​ ជុំវិញការបង្ហាញ​ចេតនាពង្រីក ​និងពង្រឹង​ទំនាក់ទំនង​ជាមួយប្រទេស​រុស្ស៊ីរបស់រដ្ឋាភិបាល​កម្ពុជា ​លោកបណ្ឌិតគិន​ ភា ​បានអះអាងថា​ នេះ គឺយុទ្ធសាស្រ្ត​នយោបាយ​ការបរទេស​របស់​កម្ពុជា​ក្នុងការបង្ហាញ​ទៅកាន់ពិភពលោកថា ​កម្ពុជា​មិនបានផ្កាប់មុខ​ទៅកាន់ប្រទេស​មហាអំណាច​ណាមួយឡើយ​។​ បើតាមអ្នកជំនាញ​ផ្នែកវិទ្យាសាស្រ្តនយោបាយ​ និងទំនាក់ទំនង​អន្តរជាតិ​រូបនេះ ​ទំនាក់ទំនង​រវាងកម្ពុជា ​និងរុស្ស៊ី ត្បិតថា មិនសូវផ្អែមល្ហែម​ខ្លាំងក៏ដោយ​ ប៉ុន្តែវា​ គឺជា​ទំនាក់ទំនង​ដែលផ្តល់​ទំនុកចិត្ត​ឱ្យគ្នាទៅវិញទៅមក​។​