ភ្ញៀវប្រចាំថ្ងៃ

លោក ហេង ម៉ាលី៖ ក.ប.ប បង្កា្របបានអាល់កុលក្លែងក្លាយសរុបជិត៣០តោន អំឡុងពេលកូវីដ-១៩

សំឡេង ០៩:៣៤
សកម្មភាពសមត្ថកិច្ចដែលបានចុះទៅបង្រាបដល់ទីតាំងស្តុកអាល់កុលក្លែងក្លាយ
សកម្មភាពសមត្ថកិច្ចដែលបានចុះទៅបង្រាបដល់ទីតាំងស្តុកអាល់កុលក្លែងក្លាយ © សហការី

អគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (ក.ប.ប) នៃ​ក្រសួង​ពាណិជ្ជកម្ម កាលពីថ្ងៃម្សិលមិញ ​ បាន​ចុះ​បង្រ្កាប​ទីតាំង​ស្តុកទុក​អាល់កុល​ក្លែងក្លាយ ឬ​មេតាណុល​ប្រមាណ​ជាង ១២តោន ​នៅក្នុងភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។ លោក ហេង ម៉ាលី ប្រធានសាខារាជ​ធានីភ្នំពេញ ​នៃអគ្គនាយកដ្ឋាន​ការពារ​អ្នក​ប្រើប្រាស់​កិច្ចការ​ប្រកួត​ប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ ថ្លែងឲ្យដឹងថា សមត្ថកិច្ចរបស់លោក ​បានបង្ក្រាប​ទីតាំងធំៗ​ ដែលដាក់លក់​អាល់កុលក្លែងក្លាយ​បាន៥ករណី​ ចាប់តាំងពី​ប្រទេសកម្ពុជា​ទទួលរង​នូវការរាត្បាត​ពីជំងឺកូវីដ-១​៩​។ ​តាមលោក ​ហេង ម៉ាលី ​ជនល្មើស​ត្រូវបានសមត្ថកិច្ច​បញ្ជូនទៅកាន់​តុលាការ​ ដើម្បី​ផ្តន្ទាទោស​ផងដែរ។ ​