ភ្ញៀវប្រចាំថ្ងៃ

លោក អ៊ូច ភា៖ករណីកូវីដ១៩នៅខេត្តតាកែវអាចគ្រប់គ្រងបានព្រោះមនុស្សភាគច្រើនស្ថិតក្នុងមណ្ឌលចត្តាឡីស័ក

សំឡេង ០៦:៥៥
លោក អ៊ូច ភា អភិបាលខេត្តតាកែវ
លោក អ៊ូច ភា អភិបាលខេត្តតាកែវ © សហការី

ការ​ឆ្លង​កូវីដ១៩​គឺបានរីករាល​ដាល​ច្រើន​ទៅ​ដល់​ខេត្ត​តាកែវ​នាប៉ុន្មានថ្ងៃ​ចុងក្រោយ​នេះ បន្ទាប់ពី​ទីក្រុង​ភ្នំពេញ និង​ក្រុង​តាខ្មៅ​បានបើកឲ្យ​ធ្វើ​ដំណើរឡើងវិញ។ គិតត្រឹមថ្ងៃទី១៦ឧសភា ខេត្តតាកែវ មានអ្នក​ឆ្លង​កូវីដ១៩​ប្រមាណជាង៤០០នាក់។ នេះបើតាម​អភិបាលតាកែវ។​ ប៉ុន្តែ​លោក​ អ៊ូច ភា អះអាងថា​ ស្ថានភាព​កូវីដ១៩​នៅក្នុង​ខេត្តនេះគឺអាចគ្រប់គ្រង​បានហើយ​ ដោយសារតែ​កម្មករភាគ​ច្រើន​​ដែល​ឆ្លង​កូវីដ១៩​​គឺពួកគេ​ស្ថិត​ក្នុង​មណ្ឌល​ចត្តាឡីស័ក។ ចំណែក​ការកំណត់​តំបន់​ក្រហម ឬលឿង និង​ការ​បិទ​ផ្សារ គឺមិនទាន់មានឡើយ ខណៈពលរដ្ឋ​នៅតាមមូលដ្ឋាន​បានឆ្លងកូវីដ១៩​តិចតួចប៉ុណ្ណោះ​។