ភ្ញៀវប្រចាំថ្ងៃ

លោក លឹម ម៉េងហួ៖ ចិននៅតែមានសក្តានុពលលើសេដ្ឋកិច្ចកម្ពុជា និងតំបន់ ក្នុងបរិបទកូវីដ១៩

សំឡេង ១១:៣១
លោក លឹម ម៉េងហួ អនុប្រធានមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តមេគង្គ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី
លោក លឹម ម៉េងហួ អនុប្រធានមជ្ឈមណ្ឌលសិក្សាយុទ្ធសាស្រ្តមេគង្គ នៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី © សហការី

កិច្ចប្រជុំ​ចំនួន២​ ត្រូវរៀបចំឡើង​នៅទីក្រុង​ឆុងឈីង ​ប្រទេសចិន​ នៅថ្ងៃទី៧​ និង ៨​ ខែមិថុនានេះ។​ កិច្ចប្រជុំទី១ ​គឺជាកិច្ចប្រជុំ​ថ្នាក់​រដ្ឋមន្ត្រី​ការបរទេសអាស៊ាន-ចិន​។​ កិច្ចប្រជុំ​ទី​២ គឺជាកិច្ច​ប្រជុំថ្នាក់​រដ្ឋមន្រ្តីការបរទេស ​មេគង្គ-ឡានឆាង។​ ​ប្រមុខការទូត​កម្ពុជា​ ក៏បានដឹកនាំ​គណៈប្រតិភូ​ទៅចូលរួម​កិច្ចប្រជុំ​ពិសេសនេះផងដែរ​ តាមការ​អញ្ជើញរបស់​ លោក​ វ៉ាង យី ​ទីប្រឹក្សារដ្ឋ​ និងជារដ្ឋមន្ត្រី​ការបរទេសចិន​។​ សម្រាប់​លោក លឹម ម៉េងហួ ​អនុប្រធាន​មជ្ឈមណ្ឌល​សិក្សា​យុទ្ធសាស្រ្ត​មេគង្គ ​នៃវិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី ​មើល​ឃើញថា​ កិច្ចប្រជុំ​នេះមានសារៈសំខាន់​ ខណៈចិន​នៅតែមាន​សក្តានុពល​លើ​សេដ្ឋកិច្ច​កម្ពុជា​ និង​តំបន់ ​ក្នុង​បរិបទកូវីដ១៩។