ភ្ញៀវប្រចាំថ្ងៃ

លោកស្រីឱ វណ្ណឌីន៖ក្រុមគ្រូពេទ្យកម្ពុជានឹងចាក់វ៉ាក់សាំងទាំង២ដូសដល់ពលរដ្ឋនៅភ្នំពេញឱ្យអស់នៅត្រឹមខែកក្កដា

សំឡេង ១២:០០
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល
លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល © សហការី

នៅថ្ងៃអង្គារនេះ ​កម្ពុជា​ទទួលបាន​វ៉ាក់សាំង​បង្ការ​ជំងឺ​កូវីដ១៩​របស់ចិន​ចំនួន១លានដូស​បន្ថែមទៀត​។​ លោកស្រី​ឱ វណ្ណឌីន ​រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល​ និងជា​ប្រធានគណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​បានអះ​អាងថា​ វ៉ាក់សាំង​ទើបមកដល់នេះ ​នឹងត្រូវ​យកទៅ​ចាក់ដល់ពលរដ្ឋ​នៅខណ្ឌ៣ទៀត​ក្នុងរាជធានីភ្នំពេញ ​និងនៅក្រុង​តាខ្មៅ ​ខេត្តកណ្តាល​នៅថ្ងៃទី១០​ ខែមិថុនា​។​ សម្រាប់រាជធានី​ភ្នំពេញ ​លោកស្រី​ឱ វណ្ណឌីន​ បានគូសបញ្ជាក់ថា ​គ្រោងនឹងចាក់ឱ្យអស់​ប្រជាពលរដ្ឋ​នៅត្រឹមខែ​កក្កដា​ខាងមុខនេះតែម្តង​។​ ជាមួយគ្នានេះ ​លោកស្រី​ឱ វណ្ណឌីន​ ក៏ក្រើន​រំលឹក​ដល់ពលរដ្ឋ​កុំឱ្យចាញ់បោក​ជនខិលខូច​ដែលឆ្លៀតទាមទារ​លុយកាក់​ជាថ្នូរនឹងការ​ចាក់វ៉ាក់សាំង​ ដោយលោកស្រីថា ​បើជួបបញ្ហានេះ ​ត្រូវទាក់ទង​មកកាន់គណៈកម្មការ​ចំពោះកិច្ចចាក់វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​ជាបន្ទាន់​។