ភ្ញៀវប្រចាំថ្ងៃ

លោកសោម សូរីដា៖ការលុបចោលការបោះឆ្នោតសាកល្បង គឺព្រោះគ្មានជម្រើស ដើម្បីការពារការឆ្លងរាលដាលកូវីដ១៩

សំឡេង ១១:៤១
លោក ​សោម ​សូរីដា​ អគ្គ​លេខា​ធិការ​រង​ គ.ជ.ប
លោក ​សោម ​សូរីដា​ អគ្គ​លេខា​ធិការ​រង​ គ.ជ.ប © RFI

ភ្ញៀវប្រចាំថ្ងៃ​របស់វិទ្យុបារាំង​អន្តរជាតិ​នៅរាត្រីនេះ​ គឺលោក​ សោម សូរីដា​ ដែលជា​អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត​។ កាលពីម្សិលមិញ​ គណៈកម្មាធិការ​ជាតិ​រៀបចំការ​បោះឆ្នោត(គ.ជ.ប)បាន​​សម្រេច​លុបចោល​គម្រោង​បោះឆ្នោត​សាកល្បង​ដែលគ្រោងធ្វើឡើង​នៅថ្ងៃទី២០​ ខែមិថុនា​ ឆ្នាំ២០២១។​ ការសម្រេច​លុបចោលនេះធ្វើឡើងភា្លមៗ​ ក្រោយពី​លោកនាយករដ្ឋ​មន្រ្តីហ៊ុន សែន​ បានស្នើតាម​សារជាសំឡេងផង​ និងតាមលិខិត​ផ្លូវការផង​ទៅកាន់គ.ជ.ប​។​ ចំពោះ​បញ្ហានេះ ​លោកសោម សូរីដា ​បានបកស្រាយ​ថា ការសម្រេច​របស់​គ.ជ.ប​នេះ មិនមែនធ្វើឡើង​តាមការ​បង្គាប់​បញ្ហាពីនាយករដ្ឋមន្រ្តីទេ​ តែវា​ គឺជារឿងចាំបាច់​ ព្រោះគ្មាន​ជម្រើសណាផ្សេងឡើយ​។​ បើតាមលោក​សោម សូរីដា ​គ.ជប​ គិតគូរ​ពីបញ្ហាស​ន្តិសុខ​ សណ្តាប់ធ្នាប់​ និងការឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩​ទៅដល់ប្រជាពលរដ្ឋ​ទើបសម្រេច​បែបនេះ​។