ភ្ញៀវប្រចាំថ្ងៃ

លោកណឹម សុវត្ថិ៖ការមិនឱ្យអនុព័ន្ធយោធាអាមេរិកពិនិត្យគ្រប់ទីតាំងទាំងអស់នៅរាមព្រោះវាខុសពីការព្រមព្រៀងគ្នា

សំឡេង ១១:២៤
លោកនាយឧត្តមសេនីយ៍ណឹម សុវត្ថិ ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសរបស់ក្រសួងការពារជាតិកម្ពុជា
លោកនាយឧត្តមសេនីយ៍ណឹម សុវត្ថិ ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេសរបស់ក្រសួងការពារជាតិកម្ពុជា © សហការី

ភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ​ គឺលោកនាយឧត្តមសេនីយ៍​ណឹម សុវត្ថិ​ ដែលជាអគ្គនាយក​នៃអគ្គនាយក​ដ្ឋានន​យោបាយ ​និងកិច្ចការ​បរទេសរបស់​ក្រសួង​ការពារជា​តិកម្ពុជា។​ ជុំវិញ​ការអះអាង​របស់ស្ថានទូត​អាមេរិក​ដែលថាមន្រ្តីយោធា​កម្ពុជា​មិនអនុញ្ញាត​ឱ្យអនុព័ន្ធយោធាខ្លួន​ទៅមើលគ្រប់កន្លែង​នៅក្នុងមូលដ្ឋាន​កងទ័ពជើ​ងទឹក​រាមរបស់កម្ពុជា​នោះ លោក​ណឹម សុវត្ថិ ​បានចាត់ទុកថា ជាការចោទប្រកាន់​ដែលខុសពី​ការពិតជាក់ស្តែង​។ បើតាមលោក​ណឹម សុវត្ថិ ​ការចង់ទៅពិនិត្យ​មើលទីតាំងផ្សេងៗ​បន្ថែមទៀត​របស់អនុព័ន្ធ​យោអាមេរិក គឺ​ធ្វើឡើងភ្លាមៗ​ដែលខុសពីការព្រមព្រៀង​រវាងភាគីទាំងពីរ​មុនទៅចុះមូលដ្ឋាន​កងទ័ពជើងរាម​។ ដូច្នេះហើយ ​យោធាកម្ពុជា​មិនអាចធ្វើតាមបានឡើយ​។