ភ្ញៀវប្រចាំថ្ងៃ

លោកហេង វ៉ាន់ដា៖បើសាលារៀនមិនឆាប់បើកឡើងវិញទេ បុគ្គលិកអប់រំឯកជននឹងត្រូវជម្រុះចេញព្រោះវិបត្តិហិរញ្ញវត្ថុ

សំឡេង ១២:១៨
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា
លោក ហេង វ៉ាន់ដា ប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា © សហការី

ភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ ​គឺលោកបណ្ឌិត​ហេង វ៉ាន់ដា ​ដែលជាប្រធាន​ក្រុមប្រឹក្សាភិបាល​សមាគមគ្រឹះស្ថានឧត្តមសិក្សា​កម្ពុជា ​និងជានាយកវិទ្យាស្ថានវ៉ាន់ដា។​ ជុំវិញដំណើរការ​របស់គ្រឹះស្ថានអប់រំ​ឯកជននៅកម្ពុជា​នាពេលនេះ លោក​ហេង វ៉ាន់ដា ​បានអះអាងថា ​កំពុងយ៉ាប់យ៉ឺន​ខ្លាំងណាស់ ​ព្រោះតែវិបត្តិហិរញ្ញវត្ថុ​។​ ដូច្នេះហើយ ​លោកបានស្នើសុំ​ឱ្យក្រសួងអប់រំ​ យុវជន​ និងកីឡា ​ឆាប់បើកសាលារៀន​ឡើងវិញ​។​ លោកថា ​បើសិនក្រសួង​អប់រំមិនបើកសាលារៀនឡើងវិញទេ ​គឺគ្រឹះស្ថានអប់រំ​ឯកជន​ត្រូវបង្ខំចិត្តកាត់​ជម្រុះបុគ្គលិកចេញហើយ ​ព្រោះលែងមានប្រាក់ខែ​សម្រាប់បើកឱ្យ​ទៀតហើយ​។