ភ្ញៀវប្រចាំថ្ងៃ

លោក អាត់ ធន់៖ ការបន្ថយការធ្វើដំណើររួមគ្នាច្រើនរបស់កម្មករជាការពិបាក តែអាចទៅរួចបើក្រុមហ៊ុនជាអ្នកចេញលុយ

សំឡេង ១០:២២
លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា។
លោក​អាត់ ធន់ ប្រធាន​សហភាព​ការងារ​កម្ពុជា។ @RFI

សាលារាជធានីភ្នំពេញ ​កាលពីថ្ងៃអង្គារ​ម្សិលមិញ ​បានផ្សព្វផ្សាយ​ពីផែនការ​ស្តីពី​វិធានការ​គ្រប់គ្រង​ការរីករាលដាល​ជំងឺកូវីដ-១៩​ នៅតាមបណ្តា​រោងចក្រ​ សហគ្រាស ​នៅក្នុងភូមិសាស្ត្រ​រាជធានី​ភ្នំពេញ។​ អាជ្ញាធរ​បានរកឃើញ​មូលហេតុ​សំខាន់ៗ​មួយចំនួន​ ក្នុងនោះ​មានបញ្ហាស្នាក់នៅ​របស់កម្មករ​ ការធ្វើដំណើរ​ដោយមធ្យោបាយរួម​ ការទិញម្ហូបអាហារ​ពីកន្លែងលក់ដូរ​មិនរៀបរយ​ ការមិនគោរព​ ឬមិនអនុវត្ត​តាមការណែនាំ​របស់ក្រសួងសុខាភិបាល​ជាដើម​។​ លោក អាត់ ធន់ ​ប្រធាន​សហភាព​ការងារ​កម្ពុជា ​បានសម្តែង​នូវការយល់ស្របចំពោះ​ផែនការ​របស់​សាលារាជធានី​ភ្នំពេញ​។​ ក៏ប៉ុន្តែមានចំណុច​មួយចំនួន​ ក៏លោក​បង្ហាញពី​ការបារម្ភ​ និងយល់ថា​លំបាកដែរ​ ដូចជា​ការហាមប្រាម​មិនឲ្យកម្មករ​ ដែលធ្វើការ​នៅរោងចក្រ​ផ្សេងគ្នាស្នាក់នៅជាមួយគ្នា​ ការជម្រុញឲ្យរោងចក្រ​មានការប្រមូលផ្តុំគ្នា​នៅតំបន់សេដ្ឋកិច្ច​ពិសេសជាដើម​។