ភ្ញៀវប្រចាំថ្ងៃ

លោក នេត្រ ភក្ត្រា៖ ការបញ្ចប់ជំនួយរបស់អាមេរិកមិនប៉ះពាល់ដល់ដំណើរការការពារ និងអភិរក្សតំបន់ព្រៃឡង់នោះទេ

សំឡេង ១២:០៨
លោកនេត្រ ភក្ត្រា ដែលជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានកម្ពុជា
លោកនេត្រ ភក្ត្រា ដែលជារដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថានកម្ពុជា © សហការី

ភ្ញៀវប្រចាំថ្ងៃ​របស់យើងនៅរាត្រីនេះ ​គឺលោកនេត្រ ភក្ត្រា ​ដែលជារដ្ឋលេខាធិការ​ និងជាអ្នកនាំពាក្យ​ក្រសួង​បរិស្ថាន​កម្ពុជា។ ​ឆ្លើយតបនឹងការប្រកាស​បញ្ចប់ជំនួយលើគម្រោង​ព្រៃឡង់​បៃតង​របស់អាមេរិក​នៅថ្ងៃព្រហស្បតិ៍នេះ ​លោកនេត្រ ភក្រ្តា ​បានលើកឡើងថា​ ក្រសួងបរិស្ថាន​គោរព​ទៅតាម​ការសម្រេចចិត្ត​របស់អាមេរិក​។ ប៉ុ​ន្តែជាមួយគ្នានេះ ​លោកនេត្រ ភក្ត្រា ​ក៏បានគូសបញ្ជាក់ថា​ ការបញ្ចប់ជំនួយ​របស់អាមេរិកនេះ​ មិនមានផលប៉ះពាល់​អ្វីដល់ដំណើរការ ​និងការអភិរក្ស​នៅតំបន់ព្រៃឡង់ឡើយ​។​ ផ្ទុយទៅវិញ ​វាបានបង្ហាញថា​ ក្រសួងបរិស្ថាន​មានការទទួលខុសត្រូវ​ និងមានភាពរឹងមាំ​គ្រប់គ្រាន់ក្នុងភាព​ជាម្ចាស់ក្នុងការ​បំពេញតួនាទី ​និងភារកិច្ចរបស់ខ្លួន​លើការការពារ​ និងអភិរក្សធនធាន​ធម្មជាតិ​ដោយឈរនៅលើ​មូលដ្ឋានច្បាប់​ជាធរមាន​។