ភ្ញៀវប្រចាំថ្ងៃ

លោក ជៀប សួរ៖ ក្នុងករណីក្រុមហ៊ុន KrisEnergy Cambodia មិនមានលទ្ធភាពអភិវឌ្ឍន៍ទៅមុខបាន នោះរដ្ឋនឹងរកដៃគូថ្មី

សំឡេង ០៧:៤៧
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល
លោក ជៀប សួរ អគ្គនាយកនៃអគ្គនាយកដ្ឋានប្រេងកាត ក្រសួងរ៉ែ និងថាមពល © សហការី

រដ្ឋាភិបាល​នៅបន្តធ្វើការ​ជាមួយ​ក្រុមហ៊ុន​ KrisEnergy Cambodia ​ នៅឡើយ ​ដែលក្រុមហ៊ុននេះ ​បានចុះបញ្ជី​នៅកម្ពុជា ​ហើយក៏ជាភាគី​នៃកិច្ចព្រមព្រៀង​ប្រេងកាត​ជាមួយកម្ពុជាដែរ​ ខណៈក្រុមហ៊ុនមេ​ នឹងត្រូវតុលាការ​មួយនៃប្រទេស​អង់គ្លេស​ កាត់សេចក្តី​ករណី​បណ្តឹង​រំលាយក្រុមហ៊ុន​នៅថ្ងៃទី១២ ​ខែកក្កដា​ ឆ្នាំ២០២១​ ​នេះ។ លោក ជៀប សួរ​ អគ្គនាយក​នៃអគ្គនាយកដ្ឋាន​ប្រេងកាត​ ក្រសួងរ៉ែ ​និងថាមពល ​បានថ្លែងថា​ ប្រេងឆៅ​ដែលបូម​បានពីប្លុក​ A នៅមិនទាន់បាននាំចេញ​នៅឡើយ ​ដោយស្ថិតនៅក្នុងការ​ពិភាក្សា​ជាមួយក្រុមហ៊ុន​ KrisEnergy Apsara Company​ ។​ តាមលោក ជៀប សួរ ក្នុង​ករណី​ដែលក្រុមហ៊ុន​មិនមាន​ផែនការ​អភិវឌ្ឍន៍​បន្តទៅមុខទៀតបាន​ នោះនឹងឈានទៅដល់​ការបញ្ចប់កិច្ចព្រមព្រៀង​ប្រេងកាត​ ហើយលោកជឿងថា​ រដ្ឋាភិបាលនឹងរកដៃគូថ្មី​ ដែលមានសមត្ថភាព​គ្រប់គ្រាន់​ទាំងហិរញ្ញវត្ថុ​ និងបច្ចេកទេស​។