ភ្ញៀវប្រចាំថ្ងៃ

លោក អ៊ិត សូធឿត៖​ អ្នក​កាសែត​ឯករាជ្យ​នៅ​កម្ពុជា​កំពុង​រង​ការ​រឹត​ត្បិត​គួរ​ឲ្យ​ព្រួយ​បារម្ភ

សំឡេង ១១:០១
លោក អ៊ិត សូធឿត នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃ CCIM។
លោក អ៊ិត សូធឿត នាយកនៃនាយកដ្ឋានប្រព័ន្ធផ្សព្វផ្សាយនៃ CCIM។ © អ៊ិត សូធឿត

«បញ្ឈប់ការ​ការ​គំរាម​កំហែង​ និង​ធ្វើ​ទុក្ខ​បុក​ម្នេញ​លើ​អ្នក​សារព័ត៌មាន​ឯករាជ្យ»​។ នេះ​គឺ​ជា​ការ​ទាមទារ​របស់​ស្ថាប័ន​ចំនួន​២ ដែល​ធ្វើ​ការ​ការពារ​អ្នក​កាសែត​នៅ​កម្ពុជា។ នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​រួម​នា​ថ្ងៃ​សៅរ៍នេះ មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ (CCIM) និង​សម្ព័ន្ធ​អ្នក​សារព័ត៌មាន​កម្ពុជា (ខេមបូចា) បាន​កត់​សម្គាល់​ថា នៅ​ក្នុង​រយៈ​ពេល​២ខែ​ចុង​ក្រោយ​នេះ មាន​ការ​គំរាមកំហែង​ទៅ​លើ​អ្នក​សារព័ត៌មាន​ឯករាជ្យ​យ៉ាង​តិច​៣ករណី បាន​កើត​មាន​ឡើង​។ លោក អ៊ិត សូធឿត ប្រធាន​ផ្នែក​ប្រព័ន្ធ​ផ្សព្វផ្សាយ​ CCIM បាន​លើក​ឡើង​ថា អ្នកកាសែត​ឯករាជ្យ​នៅ​កម្ពុជា​កំពុង​រង​ការ​រឹត​ត្បិត​គួរ​ឲ្យ​ព្រួយ​បារម្ភ បើ​ទោះ​បី​ជា​មាន​ច្បាប់​ការពារ​ពួក​គេ​ក៏​ដោយ​។