ភ្ញៀវប្រចាំថ្ងៃ

លោក សេង សុមុនី៖ការតែងតាំងស្ត្រីអ្នកលក់ឡេជាទីប្រឹក្សាសម្តេចសង្ឃ មិនមែនជាការសម្រេចចិត្តរបស់ក្រសួងឡើយ

សំឡេង ០៨:១៣
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា
លោក សេង សុមុនី អ្នកនាំពាក្យក្រសួងធម្មការ និងសាសនា © សហការី

កូវីដ១៩​បានបន្ត​ឆ្លងរាលដាល​ទៅដល់ព្រះសង្ឃ​ចំនួន៤១អង្គ​ នៅវត្តមហាមន្ត្រី​ និងកូនសិស្ស​លោកចំនួន១០នាក់​ផ្សេងទៀត​ដែលត្រូវបានរកឃើញ​នៅថ្ងៃនេះ​។​ នេះបើតាម​អ្នកនាំពាក្យ​ក្រសួងធម្មការ ​និង​សាសនា។​ លោក ​សេង សុមុនី ​បានថ្លែងថា ​វត្តមហាមន្ត្រី​មានព្រះសង្ឃប្រមាណ​៤០០​អង្គ តែ​ដោយ​សារ​មិនទាន់​ចូល​វស្សា ព្រះមិនបាន​គង្គនៅក្នុងវត្ត​ទាំងអស់នោះទេ​ ពោលនៅសល់​តែព្រះសង្ឃជាង១០០​អង្គ​ប៉ុណ្ណោះ​ដែលពាក់ព័ន្ធ​។ ​ដោយឡែក​ទាក់ទង​នឹងការ​តែង​តាំង​ស្ត្រីម្នាក់​ជាអ្នកលក់ឡេ​ មកធ្វើជាទីប្រឹក្សា​សម្តេចសង្ឃ ​ដែលនាំឲ្យមានការរិះគន់នោះ ​លោក សេង សុមុនី​ អះអាងថា ​នេះមិនមែនជាការ​សម្រេច​ចិត្ត​របស់​ក្រសួង​ឡើយ គឺជាការ​សម្រេច​ព្រះទ័យ​របស់​សម្តេចសង្ឈផ្ទាល់​។