ភ្ញៀវប្រចាំថ្ងៃ

លោកស្រីឆាយ ស៊ីវលីន៖បើការចាក់វ៉ាក់សាំងបានកាន់តែលឿន នោះការវិលត្រឡប់នៃទេសចរណ៍ក៏លឿនដែរ

សំឡេង ១០:០០
លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា
លោកស្រី ឆាយ សៀវលីន ប្រធានសមាគមទេសចរណ៍កម្ពុជា © សហការី

ភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ ​គឺលោកស្រី​ ឆាយស៊ីវលីន ​ដែលជាប្រធាន​សមាគម​ទីភ្នាក់​ងារ​ទេសចរណ៍​កម្ពុជា​។ ស្របពេលដែល​រដ្ឋាភិបាល​កម្ពុជា​កំពុង​សម្រុក​ចាក់វ៉ាក់សាំង​បង្ការជំងឺ​កូវីដ១៩​ទៅតាមបណ្តា​ខេត្តនានា​ លោកស្រីឆាយ ស៊ីវលីន ​បានមើលឃើញ​ពីសញ្ញាល្អនៃ​ការងើបឡើងវិញ​នៃវិស័យ​សេដ្ឋកិច្ច​ ជាពិសេស ​គឺវិស័យ​ទេសចរណ៍​។​ បើតាមលោកស្រី​ ឆាយ ស៊ីវលីន ​បើសិន​រដ្ឋាភិបាល​កម្ពុជា​សម្រុក​ចាក់វ៉ាក់សាំង​ដល់ប្រជាពលរដ្ឋ​បានលឿនកម្រិត​ណា នោះការ​ងើបឡើងវិញ​ ឬការត្រឡប់​មកវិញ​នៃវិស័យ​ទេសចរណ៍​ក៏នឹងលឿន​តាមនោះដែរ​។