ភ្ញៀវប្រចាំថ្ងៃ

លោក សោម សូរីដា៖ ការលើកពេលរៀបចំការបោះឆ្នោតក្រុមប្រឹក្សា ឃុំ សង្កាត់ ឬមិនលើក អាស្រ័យទៅលើការសម្រេចរបស់រដ្ឋាភិបាល

សំឡេង ១០:២៨
លោក សោម សូរីដា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត
លោក សោម សូរីដា អគ្គលេខាធិការ​រង​នៃ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះ​ឆ្នោត © សោម សូរីដា

តាមការកំណត់​ ប្រទេសកម្ពុជា​នឹងរៀបចំ​ការបោះឆ្នោត​ក្រុមប្រឹក្សា​ ឃុំ សង្កាត់​ អាណត្តិទី៥ ​នៅថ្ងៃទី៥​ ខែមិថុនា ​ឆ្នាំ២០២២​ ខាងមុខ​។​ ឆ្លើយតប​ទៅនឹងការបារម្ភ​របស់សង្គម​ស៊ីវិល​ លោក​ សោម សូរីដា​ អគ្គលេខាធិការ​រងគណៈកម្មាធិការ​ជាតិរៀបចំ​ការបោះឆ្នោត​(គ.ជ.ប)​ ឲ្យដឹងថា ​គ.ជ.​ប បានបំពេញតួនាទី និង​ភារកិច្ច​របស់ខ្លួន​ប្រកបដោយ​តម្លាភាព​ និងយុត្តិធម៌​នៅក្នុងកំរិតមួយ​អតិបរមា​។​ តាមលោក​ សោម សូរីដា​ គ.ជ.ប​ នឹងរៀបចំ​ការបោះឆ្នោត​តាមការគ្រោងទុក​ ប្រសិនបើ​រដ្ឋាភិបាល​មិនមានការសម្រេច​ណាមួយលើកពេល​ការបោះឆ្នោត​នេះទេ។​ ជាមួយគ្នានេះ ​គ.ជ.ប​ ក៏បានរៀបចំ​សេចក្តីណែនាំ​រួមស្តី​ពីវិធានការ​ការពារ ​និងទប់ស្កាត់​ការឆ្លងជំងឺ​កូវីដ-១៩​ នៅក្នុងការិយាល័យបោះឆ្នោត​រួចហើយ ​ដោយត្រូវឆ្លង​យោបល់​ក្រសួង​មហាផ្ទៃ ​និងក្រសួង​សុខាភិបាល​ផងដែរ​។