ភ្ញៀវប្រចាំថ្ងៃ

លោក នេត្រ ភក្ត្រា៖ការដាក់តំបន់បឹងព្រែកល្ពៅទៅជា«តំបន់រ៉ាមសារ»គឺផ្តល់ប្រយោជន៍ច្រើនដល់សហគមន៍

សំឡេង ១២:២២
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន
លោក នេត្រ ភក្រ្តា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន © FB

ក្រសួងបរិស្ថាន ​រៀបចំ​ដាក់តំបន់​ការពារ​ទេសភាព​បឹងព្រែកល្ពៅ​នៅក្នុងស្រុក​បុរីជលសារ ​និងស្រុកកោះ​អណ្តែត ​ខេត្តតាកែវ​ ទៅជា​«តំបន់រ៉ាមសារ​»។ លោក​ នេត្រ ភក្ត្រា ​រដ្ឋលេខាធិការ​ក្រសួង​បរិស្ថាន​ ថ្លែងថា​តំបន់បឹងព្រែកល្ពៅនេះ ​គឺតំបន់ដីសើម​ដែលជាទី​ជម្រក​សត្វស្លាប​ជាច្រើនប្រភេទ​ ដែលជាសត្វ​កម្រ​។ ​លោក​គូសបញ្ជាក់ថា ការ​ដាក់​តំបន់នោះ​ទៅជាតំបន់​រ៉ាមសារ ​គឺបានផ្តល់​ប្រយោជន៍​ដល់ជីវភាព​ប្រជាសហគមន៍​ និងជាទី​ជម្រក​សម្រាប់​សត្វស្លាបទឹក​ និងសត្វស្លាប​ទេសន្តរ​ប្រវេសន៍​ ដែលជា​ផ្នែក​មួយ​នៃ​អេកូទេសចរណ៍​ផងដែរ។​