ភ្ញៀវប្រចាំថ្ងៃ

លោកលឹង សុផុន៖ពលករខ្មែរជាច្រើនចង់វិលចូលស្រុកវិញព្រោះនៅថៃមិនមានការព្យាបាលអ្នកជំងឺកូវីដដិតដល់ឡើយ

សំឡេង ១០:៥២
លឹង សុផុន មន្ត្រីគម្រោងនៃអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃ
លឹង សុផុន មន្ត្រីគម្រោងនៃអង្គការសង់ត្រាល់ប្រចាំនៅប្រទេសថៃ © សហការី

ភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ ​គឺលោក​លឹង សុផុន​ ដែលជាមន្ត្រី​គម្រោង​នៃអង្គការ​សង់ត្រាល់​ប្រចាំនៅ​ប្រទេសថៃ​។​ នៅប្រទេសថៃ​ ពលករខ្មែ​រប្រមាណ​ជាជិត៩ពាន់នាក់​ហើយ បានឆ្លង​ជំងឺ​កូវីដ១៩​ គិតមកដល់ពេលនេះ។​ លោកលឹង សុផុន​ បានលើកឡើងថា​ អ្នកជំងឺ​កូវីដ១៩​ជាជនជាតិ​ខ្មែរខ្លះ​មិនទទួល​បានការព្យាបាល​ និងថែទាំបាន​ដិតដល់ពីសំណាក់​ក្រុមគ្រូពេទ្យ​ថៃឡើយ​ ហើយខ្លះទៀត​កំពុងខ្វះ​ស្បៀងអាហារ ​និងថវិកាវាយចាយ​។​ អាស្រ័យហេតុនេះ​ហើយ លោកថា​ មានពលករខ្មែរ​ច្រើននាក់​ប្រាថ្នាវិល​ចូលប្រទេស​កម្ពុជាវិញ​ ដើម្បី​គេចចេញ​ពីការឆ្លង​ជំងឺកូ​វីដ១៩​ និងហានិភ័យខ្វះការ​ព្យាបាល​ត្រឹមត្រូវ​នៅពេលឆ្លង​ជំងឺកូវីដ១៩​។