ភ្ញៀវប្រចាំថ្ងៃ

លោក ហ៊ាង សុទ្ធាយុត្តិ៖ បើក្រសួងស្របតាមការតវ៉ា នោះនឹងមានការខាតបង់ប្រយោជន៍រួមធ្ងន់ធ្ងរ

សំឡេង ០៩:៥៦
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន
លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន © សហការី

ក្រសួងសាធារណការ​ និងដឹក​ជញ្ជូន ​បានធ្វើការ​ច្រានចោល ​សំណើ​របស់​ម្ចាស់រថយន្ត​ធុនធំ​ ដោយមិនអនុញ្ញាត​ឲ្យពួកគេ​ដឹកលើស​ទម្ងន់​នោះទេ ​ហើយក្រសួង​នៅតែ​បន្ដឃាត់​រថយន្ត​ទុករយៈពេល​១ឆ្នាំ ​ចំពោះរថយន្ដ​ទាំងឡាយណា ​ដែលផ្ទុកលើស​ទម្ងន់ចាប់ពី​ ២០%ឡើងទៅ។​ លោក ហ៊ាង សុទ្ធាយុត្តិ ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​ និងដឹកជញ្ជូន​ បានថ្លែងបញ្ជាក់​បន្ថែមថា​ ក្រសួង​សាធារណការ​ បានថ្លឹងថ្លែង​រួចហើយ​ចំពោះបញ្ហានេះ ​ពោលគឺ​បើក្រសួង​យល់ស្រប​តាមការស្នើសុំ​របស់អ្នកបើកបរ​ ឬម្ចាស់យានយន្ត​ធុនធ្ងន់​ ដែលស្នើសុំផ្ទុក​បន្ថែម​ពី៩តោន​ ទៅ១៥តោននោះ ​គឺខុសនឹងគោលការណ៍​ច្បាប់ ​ជាពិសេស​ធ្វើឲ្យ​ប៉ះពាល់​ដល់ផលប្រយោជន៍​ជាតិ​ និងប្រជាជន​ដ៏ធំធេងផងដែរ​។