ភ្ញៀវប្រចាំថ្ងៃ

បណ្ឌិតឈាង វណ្ណារិទ្ធ៖មហាអំណាចកំពុងយកបញ្ហាវ៉ាក់សាំងធ្វើជាឧបករណ៍ការទូត ដើម្បីទាញប្រយោជន៍នយោបាយ

សំឡេង ១១:៤១
លោក​ឈាង វណ្ណារិទ្ធិ អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​សន្តិភាព
លោក​ឈាង វណ្ណារិទ្ធិ អ្នក​ស្រាវជ្រាវ​ជាន់​ខ្ពស់​នៃ​វិទ្យាស្ថាន​ខ្មែរ​សម្រាប់​កិច្ច​សហប្រតិបត្តិការ និង​សន្តិភាព @សហការី

ភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ ​គឺលោក​បណ្ឌិត ឈាង វណ្ណារិទ្ធ ​ដែលជា​ប្រធាន​វិទ្យា​ស្ថាន​ចក្ខុ​វិស័យ​អាស៊ី (AVI)។​ នៅយប់នេះ ​វ៉ាក់សាំង​ដែលជាជំនួយ​របស់​របស់​ជប៉ុន​តាមរយៈយន្តការ​COVAX​ជាង៣៣ម៉ឺនដូស​ក្នុងចំណោម១លានដូស​នឹងមកដល់​ប្រទេសកម្ពុជា។​ មុនវ៉ាក់សាំង​របស់ជប៉ុន​មកដល់​ ពោល ​គឺនៅរសៀលថ្ងៃសុក្រ​នេះ អាមេរិក​តាមរយៈស្ថានទូត​នៅកម្ពុជាក៏បានប្រកាស​ផ្តល់ជំនួយវ៉ាក់សាំង​ជាង១លានដូស​ដល់កម្ពុជា​ និងថា ​នឹងមកដល់ក្នុង​ពេលឆាប់ៗ​ខាងមុខនេះ។​ ទិដ្ឋភាពនេះ ​លោកបណ្ឌិត​ឈាង វណ្ណារិទ្ធ ​បានមើលឃើញថា ​ប្រទេស​មហាអំណាច​ និងប្រទេស​អ្នកមា​ន​មួយចំនួន​កំពុង​យកបញ្ហា​វ៉ាក់សាំង​ធ្វើជា​ឧបករណ៍​ការទូត​ ដើម្បី​ទាញផល​ប្រយោជន៍​នយោបាយ​ ក៏ដូចជាភូមិ​សាស្រ្តនយោបាយរបស់ខ្លួន។