ភ្ញៀវប្រចាំថ្ងៃ

ឧកញ៉ា ហៃ លីអ៊ាង៖ ប្រភេទថ្នាំប៉ារ៉ាសេតាម៉ុល និងវីតាមីនសេ មានតម្រូវការទីផ្សារខ្ពស់អំឡុងពេលកូវីដនេះ

សំឡេង ១០:៥២
លោក​ឱកញ៉ា ​ហៃ លីអ៊ាង​ ​ប្រធាន​អគ្គនាយក​សហគ្រាស​ផលិត​ឱសថ​កម្ពុជា ​(ប៉េប៉េអឹម) ​និង​ក្រុម​ហ៊ុន​ខនហ្វឺរេល ​(Conferel)​។
លោក​ឱកញ៉ា ​ហៃ លីអ៊ាង​ ​ប្រធាន​អគ្គនាយក​សហគ្រាស​ផលិត​ឱសថ​កម្ពុជា ​(ប៉េប៉េអឹម) ​និង​ក្រុម​ហ៊ុន​ខនហ្វឺរេល ​(Conferel)​។ @RFI

ជំងឺកូវីដ-១៩​ បានបន្ត​រាតត្បាត​ប្រទេស​កម្ពុជា​អស់រយៈពេល​ជិត២ឆ្នាំ​មកហើយ​ ដែលបញ្ហា​នេះធ្វើឲ្យប៉ះពាល់​ដល់សេដ្ឋកិច្ច​កម្ពុជា​ស្ទើរគ្រប់វិស័យ​។​ ដោយឡែក​សហគ្រាស​ផលិតឱសថ​ PPM​ នៅតែ​បន្តឈរជើង​យ៉ាងរឹងម៉ាំ​ក្នុងអំឡុងពេល​នេះ និងនៅ​រក្សាបាន​កំណើន​ប្រាក់ចំណូល​ជាធម្មតា​ តាមផែនការ​ដែលបានគ្រោងទុក​។ លោកឧកញ៉ា​ឱសថ​បណ្ឌិត ហៃ លីអ៊ាង​ ប្រធានអគ្គនាយក​សហគ្រាស​ផលិត​ឱសថ PPM​ បានថ្លែងថា​ អំឡុងពេល​នៃវិបត្តិ​ជំងឺកូវីដ-១៩​នេះ​ ទីផ្សារឱសថ​របស់​សហគ្រាស​ PPM​ ទាំងក្នុង និងក្រៅ​ប្រទេស​មានតម្រូវការ​ឱសថ​ខ្លះខ្ពស់ ​ដូចជាប្រភេទ​ប៉ារ៉ាសេតាម៉ុល​ និងវីតាមីនសេ​ជាដើម​ តែក៏មាន​ប្រភេទ​ឱសថ​ខ្លះទីផ្សារ​របស់វាមាន​ការធ្លាក់ចុះដែរ​។​ ដោយឡែក​ចំពោះដំណើរ​ការសកម្មភាព​របស់សហគ្រាស​វិញលោកថា​ មិនមានជាឧបសគ្គ​អ្វីទេ ​ក៏ប៉ុន្តែ​ត្រូវប្រតិបត្តិ​ដោយមានការច្នៃប្រឌិត ​តាមបែបគន្លងថ្មី​ក្នុងសម័យ​កូវីដ។