ភ្ញៀវប្រចាំថ្ងៃ

លោកគឹម សន្តិភាព៖ការបិទខ្ទប់ខេត្តទាំង៨ គឺដោយសារការឆ្លងរាលដាលវីរុសថ្មីDeltaឈានដល់បន្ទាត់ក្រហមហើយ

សំឡេង ១២:៣៨
លោកគឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩
លោកគឹម សន្តិភាព រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាអ្នកនាំពាក្យគណៈកម្មការអន្តរក្រសួង ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ-១៩ © សហការី

ប្រមុខរដ្ឋាភិបាល​កម្ពុជា​កាលពី​ថ្ងៃពុធម្សិលមិញ​នេះ ​បានសម្រេច​បិទខ្ទប់​ខេត្តចំនួន៨​នៅតាម​បណ្តោយព្រំដែន​ជាមួយថៃ ​និងបិទព្រំដែន​ជាមួយ​ប្រទេសថៃ​ថែមទៀត​ ដើម្បីទប់ស្កាត់​ឆ្លងរាលដាល​ជំងឺ​កូវីដ១៩​ ជាពិសេស ​គឺវីរុស​បំប្លែងខ្លួនថ្មី​Delta​ ។ បន្ថែមលើនេះ ​លោកនាយក​រដ្ឋមន្រ្តី​ហ៊ុន សែន ​ក៏បានសម្រេច​ឱ្យពង្រឹង​វិធានការ​ប្រយុទ្ធ​ប្រឆាំង​ និងទប់ស្កាត់​ជំងឺ​កូវីដ១៩​ក្នុងក្របខណ្ឌ​ទូទាំង​ប្រទេស​ផងដែរ​។​ លោកគឹម សន្តិភាព​ រដ្ឋលេខាធិការ​ក្រសួង​យុត្តិធម៌​ និងជាអ្នកនាំពាក្យ​គណៈកម្មការ​អន្តរ​ក្រសួង ​ដើម្បី​ប្រយុទ្ធ​នឹងជំងឺ​កូវីដ-​១៩​ បានពន្យល់ថា ​វិធានការ​របស់​រដ្ឋាភិបាល​កម្ពុជា​ទាំងអស់នេះ ​គឺជារឿងចាំបាច់​ណាស់ក្នុងការ​ទប់ស្កាត់​ការឆ្លងរាលដាល​នៃជំងឺ​កូវីដ១៩​ ជាពិសេស ​វីរុសបំប្លែងខ្លួន​ថ្មី Delta​ ដែលកំពុងឆ្លង​ចូលក្នុង​សហគមន៍​ ហើយឈានចូល​ទៅដល់​បន្ទាត់​ក្រហមហើយ​។​