ភ្ញៀវប្រចាំថ្ងៃ

លោកហេង សួរ៖ក្នុងអំឡុងពេលបិទព្រំដែន ពលករខ្មែរនៅថៃដែលជួបការលំបាកត្រូវទាក់ទងរកជំនួយពីស្ថានទូតកម្ពុជា

សំឡេង ១១:៥៥
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ
លោក ហេង សួរ អ្នកនាំពាក្យក្រសួងការងារ និង បណ្តុះបណ្តាលវិជ្ជាជីវៈ © Internet

ភ្ញៀវប្រចាំថ្ងៃ​របស់យើង​នៅរាត្រីនេះ ​គឺលោក​ហេង សួរ​ ដែលជាអ្នកនាំពាក្យ​ក្រសួង​ការងារ​ និងបណ្តុះ​បណ្តាល​វិជ្ជាជីវៈ​កម្ពុជា​។​ ជុំវិញ​ការបិទព្រំដែន​ជាមួយ​ប្រទេសថៃរ​យៈពេល១៤ថ្ងៃ​ លោកហេង សួរ ​បានផ្តាំផ្ញើ​ទៅពលករខ្មែ​រនៅក្នុងប្រ​ទេសថៃ​កុំឱ្យមាន​ការជ្រួលច្របល់​ ហើយត្រូវស្តាប់​តាមការណែនាំ​របស់​មន្រ្តី​កម្ពុជា​ ក៏ដូចជា​អាជ្ញាធរថៃ។​ ​លោកបន្តថា ក្នុង​ស្ថានភាព​ពេលនេះ ​មិនថាពលរដ្ឋថៃ​ ឬពលករ​ខ្មែរទេ​ គឺសុទ្ធតែ​ជួបការ​លំបាក​ដូចគ្នា​។​ ប៉ុន្តែ សម្រាប់ពលករ​ខ្មែរ លោកហេង សួរ ​បានណែនាំឱ្យ​ពួកគេ​ទាក់ទង​ទៅស្ថានទូត​កម្ពុជា​ប្រចាំនៅប្រទេសថៃ ​ដើម្បីស្វែងរក​ការសម្រប​សម្រួល ​និងជំនួយ​ផ្សេងៗ​។