ភ្ញៀវប្រចាំថ្ងៃ

លោក ង៉ូវ កាង៖នៅពេលធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ហើយមិនរាយការណ៍គឺស្មើនឹងធ្វើបាបខ្លួនឯង

សំឡេង ១១:៣០
លោក ង៉ូវ កាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល
លោក ង៉ូវ កាវ រដ្ឋលេខាធិការក្រសួងសុខាភិបាល © សហការី

ក្រសួងសុខាភិបាល​កាលពី​ថ្ងៃទី២៩ ​កក្កដា​ សម្រេចដាក់​ឲ្យអ្នកជំងឺ​កូវីដ១៩ ​កម្រិតស្រាល ​អាចព្យាបាល​នៅតាមផ្ទះ​ ក្នុងក្របខណ្ឌ​ទូទាំង​ប្រទេស ​បន្ទាប់ពី​រាជធានីភ្នំ​ពេញ ​និងខេត្តកណ្តាល​ អនុវត្ត​វិធីបែបនេះបាន​ជាង២ខែ​មកនោះ​។​ លោក ង៉ូវ កាវ​ រដ្ឋលេខាធិការ​ក្រសួង​សុខាភិបាល ​បានគូសបញ្ជាក់ថា​ នៅពេល​ធ្វើតេស្ត​រកឃើញ​វិជ្ជមានកូវីដ១៩​ហើយ ​គឺចាំបាច់ត្រូវ​រាយការណ៍​ជូនអាជ្ញាធរ​ពាក់ព័ន្ធ​ ដើម្បីទទួល​បានសេវា​ប្រឹក្សាយោបល់​។​ លោកថា ​ប្រសិនបើ​មិនរាយការណ៍​ទេគឺស្មើនឹង​ធ្វើបាបខ្លួនឯង​នៅពេលស្ថានភាព​ជំងឺធ្លាក់ដុនដាប​។