ភ្ញៀវប្រចាំថ្ងៃ

លោក គង់ រតនៈ៖ ការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍គួរតែ ធ្វើយ៉ាងណាទៅជាច្បាប់ដែលផ្តល់ប្រយោជន៍សម្រាប់ទាំងអស់គ្នា

សំឡេង ១១:៣១
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។
លោក គង់ រតនៈ ប្រធានវិទ្យាស្ថានជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក។ © សហការី

ក្រសួង​សាធារណការ​ និងដឹកជញ្ជូន ​កាលពីថ្ងៃពុធ​ម្សិលមិញ​ រួមនឹងភាគី​ពាក់ព័ន្ធ​ បានបើកកិច្ចប្រជុំ​មួយតាម​ប្រព័ន្ធអនឡាញ​ស្តីពីការពិនិត្យ ​និងពិភាក្សាស្វែងរក​ធាតុចូលជុំវិញ​ការធ្វើ​វិសោធនកម្ម​ច្បាប់ស្តីពី​ចរាចរណ៍ផ្លូវគោក​។​ លោក គង់ រតនៈ ​អ្នកជំនាញ ​និងជាអ្នកពិគ្រោះ​យោបល់​ផ្នែកសុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ សម្តែងនូវការគាំទ្រ​ចំពោះការរៀបចំ​ធ្វើវិសោធនកម្ម​ច្បាប់នេះ ​ដោយលោក​លើកឡើងថា​ច្បាប់ចរាចរណ៍​ផ្លូវគោក ​ដែលមានកន្លងមក​ គឺជាច្បាប់មួយល្អហើយ ​ក៏ប៉ុន្តែការ​អនុវត្ត​មិនទាន់បាន​ពេញលេញ​។